បើសិនជាអ្នកចង់បង្កើនការលូតលាស់នៃសក់របស់អ្នក អ្នកត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម ហើយត្រូវត្រៀមលក្ខណៈសម្រាប់រយៈពេលយូរ ព្រោះវាមិនអាចកើតឡើងក្នុងរយៈពេលតែ១យប់នោះទេ។

អ្វីដែលអ្នកត្រូវការ

- ពពួកវីតាមីន B
- អាហារប្រូតេអ៊ីន

វិធីសាស្ត្រ

១. កាត់សក់របស់អ្នក។ មុននឹងអ្នកអាចបង្កើនការលូតលាស់នៃសក់របស់អ្នកបាន អ្នកត្រូវកាត់សក់ដែលខូចចេញឱ្យអស់សិន។
២. បរិភោគថ្នាំសារជាតិបន្ថែមដែលអាចជួយសក់ឱ្យលូតលាស់ ដែលមានដូចជា ពពួកវីតាមីន B, ជាពិសេស B-៦ និងអាស៊ីត អាមីណូ។
៣. កាត់សក់របស់អ្នកឱ្យបានញឹកញាប់។ ចុងសក់របស់អ្នក ងាយនឹងខូចនិងអាចបែកចុង ដែលវាមិនជួយបង្កើនការលូតលាស់ នៃសក់នោះទេ។ កាត់សក់របស់អ្នកយ៉ាងតិច ២,៥ សង់ទីម៉ែត្រ រៀងរាល់ ៣ទៅ៤ខែម្តង។
៤. ជៀសវាងការប្រើប្រាស់របស់ដែលធ្វើឱ្យសក់អ្នកខូច ដូចជាម៉ាស៊ីនមូរសក់រួញ និងម៉ាស៊ីនកៀបសក់ត្រង់ អាចធ្វើឱ្យសក់របស់អ្នក ខូចនិងមិនឱ្យសក់របស់អ្នកលូតលាស់។
៥. ជៀសវាងការមុជទឹកក្នុងអាងហែលទឹក ព្រោះវាមានជាតិក្លរ (Chlorine) ដែលអាចបង្ករការបំផ្លាញដល់សក់ និងការលូតលាស់ របស់សក់។
៦. បរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីន ដូចជា សណ្តែក, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។ ប្រូតេអ៊ីនទាំងនេះ អាចជួយសក់របស់អ្នកក្នុងការលូតលាស់។
៧. អ្នកត្រូវថ្នមសក់របស់អ្នក។ សិតសក់របស់អ្នកថ្នមៗ ដោយមិនបង្ករការដាច់ ឬ កន្ត្រាក់ និងជៀសវាងការចងសក់តឹងពេក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង