CamNews

ចាប់ខ្លួន​មេការ​និង​សន្តិសុខ នៅ​ហាង​ហេភីណាយ ក្រោយ​ព្រួត​វាយ ​មន្រ្តី​អាវុធ​ហត្ថ​ក្រុង​ម្នាក់

ភ្នំពេញ : មន្រ្តីអាវុធហត្ថក្រុងម្នាក់ ត្រូវបាន មេការ និងសន្តិសុខ នៅហាងផឹកសីុ ហេភីណាយ ផ្លូវ 2004 ភូមិ ត្រពាំងលា្វ សង្កាត់ កាកាប ព្រួតវាយ ស្ទើស្លាប់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណ:ដែលជនបង្ក ទាំង២នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ខណ្ឌពោធិសែនជ័យ ចុះទៅ ចាប់ខ្លួន ផងដែរ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។

លោក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិសែនជ័យ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥នេះថា ជនសង្ស័យទី 1- ឈ្មោះ ផន វិរះបុត្រ អាយុ៣០ឆ្នាំមុខរបរ មេការហាងហេភីណាយ ជាជនដែដល់ និងទី 2/ ឈ្នោះ ពក សាផនអាយុ 50ឆ្នាំ មុខងារសន្តិសុខឯកជន ដោយឡែក ជនរងគ្រោះឈ្មោះយឹមយីនៅ អ.ហក្រុង។

បើតាមលោក ជឹម ឫទ្ធី មុនពេលកើតហេតុ ជនរងគ្រោះបានចួលទៅផឹកសីុនៅហាងខាងលេី ពេលចប់គិតលុយរួច ហេីយក៏ចេញពីហាង មកកន្លែងផ្ញេីម៉ូតូ ដេីម្បីយកម៉ូតូនៅពេលនោះ សន្តិសុខមិនអោយ ពីព្រោះអត់មានក្បង្កាន់ដៃ ផ្ញេីនៅពេលនោះជនរងគ្រោះ បានឆ្លេីយថានៅពេលខ្ញុំ យកម៉ូតូយកទុកអត់ មានអោយបង្កាន់ ខ្ញុំទេនៅពេលនោះសន្តិសុខទៅហៅមេការមកនិយាយគ្នាបានពីបីម៉ាត់ក៏មេការ ក៏ ស្ទុះវាយជនរងគ្រោះ តែម្តងបណ្តាលអោយ បែកក្បាលហូរឈាមយ៉ាងខ្លាំង ក្រោយពេល កេីតហេតុកម្លាំង អ.ហ ខណ្ឌបានចុះទៅអន្តរាគមន៏ ឃាត់ខ្លួនជនបង្ករទាំង 2នាក់បញ្ជូនទៅអ.ហក្រុងតែម្តង។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល