CamNews

ចោរប្រដាប់អាវុធ ៣-៥នាក់ ចូលប្លន់ប្រជាពលរដ្ឋ យកគ្រឿងអលង្ការ ១០តម្លឹង និងលុយជាង ២ម៉ឺនដុល្លារ

បាត់ដំបង៖ ក្រុមចោរមានគ្នាប្រមាណ ៣-៥នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ បានចូលប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ ដំបង យកគ្រឿងអលង្ការ ១០តម្លឹង លុយបាត ១ម៉ឺនបាត និងលុយដុល្លារ ជិត ២ម៉ឺនដុល្លារបន្ថែមទៀត ហើយគេចខ្លួន បាត់ដោយសុវត្ថិភាព។

ភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងកើតហេតុក្រុមចោរ ដែលប្រដាប់ដោយ អាវុធ ២ដើម អាកា១ដើម និងកាំភ្លើងខ្លី១ដើម បានលួចពីខាងក្រោយផ្ទះយកកន្រៃ្តកាត់លួសបន្លារបងចូលផ្ទះ តែដោយសារឆ្កែ ម្ចាស់ផ្ទះ បានព្រុសផ្អើល ម្ចាស់បានបើកទ្វារក្រោយមើល ស្រាប់តែជនល្មើសបានយកដែកវាយលើម្ចាស់ផ្ទះឈ្មោះ ស៊ុម ភី ភេទប្រុស អាយុ ៣៨ឆ្នាំបណ្តាលឲ្យផុងលលាដ៍ក្បាលដួលសន្លប់បាត់ស្មារតី។

ភ្លាមៗនោះ ក្រុមចោរបានចូលក្នុងផ្ទះតាមទ្វារក្រោយចាប់ម្ចាស់ផ្ទះម្នាក់ទៀត ឈ្មោះ គីម ភួន ភេទប្រុស អាយុ ៥៨ ឆ្នាំ ចងដៃចងជើងជាប់ហើយយកដែកវាយចំស្មាខាងស្តាំ និងវាយទៅស្រ្តីម្នាក់ទៀតឈ្មោះ ទិត្យ ព្រឿត អាយុ ៥៩ ឆ្នាំ។ ឃើញសកម្មភាពបែបនោះ ម្ចាស់ផ្ទះ២នាក់ផ្សេងទៀត បានរត់គេចខ្លួនក្រៅផ្ទះ រួចទូរស័ព្ទប្តឹងសមត្ថកិច្ចតែម្តង បន្ទាប់ពីបានវាយទៅលើម្ចាស់ផ្ទះឲ្យរងរបួស ៣នាក់ហើយ ក្រុមចោរបាននាំគ្នារើកកាយឥវ៉ាន់ក្នុងផ្ទះយកទ្រព្យ សម្បត្តិ ហើយគេចខ្លួនបាត់តែម្តង។

បើតាមម្ចាស់ផ្ទះទ្រព្យសម្បត្តិ ដែលបាត់បង់រួមមាន លុយថៃជាង ១ម៉ឺនបាត ខ្សែក ៣ខ្សែ និងគ្រឿងអលង្ការផ្សេង ទៀតទម្ងន់ជាង ១០តម្លឹង និងលុយដុល្លារជិត ២ម៉ឺនដុល្លារ។

ម្ចាស់ផ្ទះបានឲ្យដឹងផងដែរថា បន្ទាប់ពីធ្វើសកម្មភាពប្លន់ហើយ ក្រុមចោរ បានបាញ់គំរាម ២គ្រាប់ មុននិងចេញទៅ វិញតាមក្រោយផ្ទះ។

បន្ទាប់បក្ខពួកក្រុមចោរបានធ្វើសកម្មភាពរួចចេញទៅអស់ បានប្រហែល ១០នាទី ទើបសមត្ថកិច្ចមកដល់កន្លែង កើតហេតុធ្វើកំណត់ហេតុសាកសួរ និងជួយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តទាំងយប់។ សមត្ថកិច្ច ផ្សេងទៀតទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ក៏បានដេញតាមទៅដល់ខាងកើតវត្តកំណប់បានប្រទះឃើញ បុរស់ម្នាក់ស្លៀកខោប៉ារ៉ាអត់ស្បែកជើង មានការសង្ស័យ ក៏បាននាំខ្លួនមកសាកសួរចម្លើយផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល