CamNews

" បាក់រលំ ខ្ទេចផ្លូវហាយវេ " ២០១២ កន្លងផុតទៅហើយ នេះឬ ២០១៤ ? (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជា អ្នកបើកបរ រថយន្ត ដឹកទំនិញ ធន់ធំ ត្រូវបានរកអោយឃើញថា ពិតជា សំណាង ហួស ខណៈគាត់ មិនបានស្លាប់ បាត់បង់ ជីវិតអ្វីនោះទេ ក្រោយពី រថយន្ត របស់គាត់​ ជាប់គាំង នៅនឹងកណ្តាល ផ្លូវហាយវេ ជាប់មាត់សមុទ្រ មួយកន្លែង​ បន្ទាប់ពី វាស្រាប់តែ បាក់រលំ មួយរំពេច នេះបើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន​ បរទេស​ ស្កាយ ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ ធម្មជាតិ ដ៏គួរអោយរន្ធត់ មួយនេះ បានកើតឡើង នៅឯ ប្រទេស ម៉ិចសិក ។ យ៉ាងណាមិញ បើតាម របាយការណ៍ លោក Gabriel Gonzalez Cuevas ពិតជា មិនអាចបញ្ជា រថយន្ត របស់ខ្លួន ចេញពី ស្ថានភាព គ្រោះថ្នាក់នេះ បានទេ ពីព្រោះ រថយន្តរបស់លោក ធ្ងន់ពេក ខណៈ ដឹកស៊ីម៉ង់ ដល់ទៅ ៣៦ តោន ឯណោះ ។

ទីភ្នាក់ងារ សារព័ត៌មាន ស្កាយ បន្តអោយដឹងថា ករណីគ្រោះថ្នាក់ បាក់រលំ ផ្លូវហាយវេ ដែលជាតំណភ្ជាប់ ពី Ensenada និង Tijuana​​ មានទីតាំងនៅជិត តំបន់ Salsipuedes បានកើតឡើង កាលពីថ្ងៃ សៅរ៍ កន្លង ទៅ វេលាម៉ោង ២ ទាបភ្លឺ (ម៉ោងក្នុងស្រុក ប្រទេសម៉ិចសិក ) ។

ដោយឡែក បើតាមការ គូសបញ្ជាក់ អោយដឹងពី អាជ្ញាធរ ប្រចាំតំបន់ បាននិយាយអោយដឹងថា យ៉ាង ហោចណាស់ ត្រូវចំណាយ ពេលដល់ទៅ ១ ឆ្នាំ ដើម្បី ជួសជុល ក៏ដូចជា ស្ការឡើងវិញ នូវផ្លូវហាយវេ​ មួយនេះ ។ មូលហេតុដែលនាំ អោយមានការបាក់រលំ មិនទាន់បានដឹង ជាក់ច្បាស់ នៅឡើយទេ។ គួរ រំឭកផងដែរថា កាលពី ពាក់កណ្តាលខែ ធ្នូ កន្លងទៅ តំបន់នេះ បានរង នូវគ្រោះ រញ្ជួយដី។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖

<object width="497" height="426" data="http://www.youtube.com/v/07VXzzGuaXk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/07VXzzGuaXk&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ