កណ្តាល៖ អតីតប្តីប្រពន្ធមួយគូរ ត្រូវបុរសជាប្តី បញ្ចេញកំហឹងវាយចំភ្នែក ១ដៃ បណ្តាលឲ្យដួលសន្លប់ នៅនឹងកន្លែង បន្ទាប់ពីស្ត្រី ជាអតីតប្រពន្ធ ទៅផ្ទះអ្នកផ្សេងនោះ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលា ១៨និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិពោធិ៍រលំ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ឈួន ស្រីណុច ឣាយុ២៥ឆ្នាំ មានមុខរបរ ជាងអ៊ុតសក់ រស់នៅ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។ ចំណែកជនសង្ស័យអតីតជាប្តីនោះឈ្មោះ ធូ សុខគឿន ឣាយុ ២៥ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះបានទៅយកកូនរបស់ខ្លួន ដែលរត់លេងនៅផ្ទះជនសង្ស័យ នៅជិតគ្នានោះ ពេលយកកូនចេញមកវិញ ជនរងគ្រោះ ក៏ឈានចូលទៅផ្ទះអ្នកជិតខាងឈ្មោះ រ៉ាត់ ស្រាប់តែពេលនោះ ជនសង្ស័យ អតីតជាប្តីបានឃើញ រួចក៏ស្ទុះទៅវាយជនរងគ្រោះអតីតជាប្រពន្ធ ដោយដាល់ជនរងគ្រោះចំភ្នែកខាងឆ្វេង ១ដៃ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់នៅនឹងកន្លែង ។ ហើយបុរសអតីតជាប្តីបាននិយាយឌឺថា ចង់ទៅប្តឹងក៏ទៅប្តឹងទៅ។

អ្នកជិតខាងនិយាយថា អតីតប្តីរូបនេះ ទំនងជាមានចិត្តប្រចណ្ឌ និងប្រពន្ធហើយមើលទៅ ដោយគ្រាន់តែឃើញនាង ចូលលេងផ្ទះអ្នកដទៃ ស្រាប់តែផ្ទុះកំហឹងទៅវាយបណ្តាលឲ្យដួលសន្លប់បែបនេះ ហើយប្រហែលជាខ្លាចក្លិនស្នេហ៍ ចាស់ បានទៅដៃគេផ្សេង ទើបក្រេវក្រោធ រហូតទប់កំហឹងមិនបាន ។

ប្រភពបានបន្តថា លុះដល់ម៉ោង ២១និង១០នាទី ជនរងគ្រោះដឹងខ្លួន និងបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ ភ្លាមៗនោះ ដែរ នគរបាលបានចុះទៅដល់ រួចឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមក កាន់អធិការដ្ឋាន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង ចាត់ ការទៅតាមនីតិវិធីច្បាប់ ៕