ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ លី អ៊ីវ៉ាធីណា បន្ទាប់ពីរងរឿងរ៉ាវថា នាងងាកមកស្និទ្ធនឹងមនុស្សស្រីដូចគ្នា កាលពីពេលថ្មីៗនេះកន្លងមក នាងមិនបាន ចេញមុខបកស្រាយអ្វីទេ។ នាងនៅតែបន្តបណ្ដើរគ្នា យ៉ាងបើកចំហរតែម្ដង ។ ជាក់ស្ដែង ក្នុងថ្ងៃមង្គលការអ្នកឧកញ៉ា គិត ម៉េង និង លោក ជំទាវ ម៉ៅ ចំណាន នាងបានអង្គុយយ៉ាងកៀកកើយ ជាមួយស្រី ដែលជាប់មន្ទិលស្នេហា ជាមួយគ្នា គ្មានខ្វល់នឹងពាក្យចចាមអារ៉ាម ឬមាត់ចាបមាត់ព្រាបឡើយ ។

រឿងរ៉ាវខាងលើនេះ លី អ៊ីវ៉ាធីណា មិនទាន់បកស្រាយរួចស្រេចផង ស្រាប់តែមានពាក្យ ចចាមអារ៉ាមថ្មីមកទៀតថា នាងកំពុងតែផ្ទុះជំលោះ ក្ដៅគគុកជាមួយ កវី និពន្ធល្បីល្បាញ លោក យឹម តាស្រង់ ដែលទំនាស់នេះ ធ្វើឲ្យនាង និង យឹម តាស្រង់ មើលមុខគ្នាលែងចំ ។

គេបានឃើញកំពូល អ្នកនិពន្ធចម្រៀង ដ៏ល្បីល្បាញ លោក យឹម តាស្រង់ បង្ហោះពាក្យពេចន៍មួយចំនួន ក្នុងFacebook របស់លោកថា លោកមិនបានសុំឲ្យតារាចម្រៀងល្បីណា ច្រៀងបទលោកទេ បើពេញចិត្តក៏ច្រៀង មិនពេញចិត្តក៏អត់ទៅ ។ លោកមិនត្រឹមតែ បានពោលពាក្យអស់ទាំងនេះទេ តែលោកហាក់បង្ហាញអារម្មណ៍ អន់ចិត្តលាយលំ នឹងការខឹងសម្បារផងដែរ ព្រោះមើលទៅ ដូចជាមានតារាចម្រៀង ល្បីណាមួយ ធ្វើឲ្យលោកអាក់អន់ស្រពោនចិត្ត ហើយតារាចម្រៀងម្នាក់នោះ ល្បីមិនធម្មតាឡើយ ។

ប្រភពពីអ្នកជិតដិត លី អ៊ីវ៉ាធីណា បាននិយាយថា គ្មានណាក្រៅពី លី អ៊ីវ៉ាធីណា នោះទេ ដែលធ្វើឲ្យលោក យឹម តាស្រង់ក្រៅក្រហាយ ព្រោះរឿងកើតឡើង ដោយសារ លី អ៊ីវ៉ាធីណា មិនព្រមច្រៀងបទចម្រៀងដែល យឹម តាស្រង់ សរសេរឲ្យ រួចក៏កើតជាជំលោះ ក្ដៅគគុក មើលមុខគ្នាមិនចំតែម្ដង ។ ថ្វីត្បិតក្នុងឱកាសចូលឆ្នាំថ្មី លី អ៊ីវ៉ាធីណា មានបទចម្រៀងច្រៀងច្រើនមែន តែបន្ទាប់ពីនេះ មិនប្រាកដឡើយថា នៅមានបទច្រើនច្រៀងទៀត ព្រោះនាងបានធ្វើឲ្យម្ចាស់អ្នកនិពន្ធល្បីរូបនេះអន់ចិត្ត ថែមទាំងមើលមុខគ្នាមិនចំទៀតផង ។

កវីនិពន្ធ យឹម តាស្រង់ និង លី អ៊ីវ៉ាធីណា សុទ្ធតែមិនទាន់សុំការបំភ្លឺ បានដូចគ្នា ក្នុងពេលនេះ ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន ។

គួររំឭកផងដែរថា មួយរយៈចុងក្រោយនេះ លី អ៊ីវ៉ាធីណា សម្បូរទៅដោយបទចម្រៀងល្បី ៗ ភាគច្រើនត្រូវបានសរសេរដោយកវី យឹម តាស្រង់ នេះផងដែរ ដូចជាបទ «ចូលចិត្តឲ្យអូនយំម្ល៉េះ» ដែលបទនេះ កំពុងតែល្បីល្បាញខ្លាំង បំផុតរបស់ ធីណា ក្នុងពេលបច្ចុប្បន្ននេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល