CamNews

ប្រព័ន្ធចម្រោះទឹកនោមឱ្យទៅជាទឹកស្អាត របស់អ្នកអវកាស មានតម្លៃជាង ៥លានដុល្លារ

ទីភ្នាក់ងារ NASA ទើបតែបានផ្ដល់កិច្ច​សន្យា​តម្លៃ ៥,១លានដុល្លារអាមេរិក​ឱ្យក្រុមហ៊ុន​មួយ នៅ
Tucson ដើម្បីអភិវឌ្ឍប្រព័ន្ធ​ចម្រោះទឹកនោមឱ្យទៅជាទឹកសុទ្ធសម្រាប់ក្រុមអវកាសចរ។

គេបានដឹងថា បច្ចុប្បន្ន នៅលើស្ថានីយអវកាស​អន្តរជាតិ មានប្រព័ន្ធចម្រោះទឹកចំនួនពីរ​ដែល
មានទំហំប្រហែលនឹងទូរទឹកកក។ ប្រព័ន្ធនេះមានតួនាទីចម្រោះទឹកនោម ឱ្យទៅជាទឹកសុទ្ធដែល
អាចផឹកបាន។ ដើមឡើយ អ្នកអវកាស​នៅលើស្ថានិយអវកាសអត្តរជាតិត្រូវប្រើប្រាស់ទឹកដែល
បញ្ជូនពីផែនដី។

ប្រព័ន្ធចម្រោះទឹក​ខាងលើ ត្រូវបានដំឡើងកាលពីឆ្នាំ ២០០៨ ដោយវាអាចផ្គត់ផ្គង់ទឹកប្រហែល
៣គីបក្នុងមួយឆ្នាំ ជួយកាត់បន្ថយការបញ្ជូនទឹកពីផែនដី ប្រមាណជា ៦៥%។ ប៉ុន្តែ មកដល់ពេល
នេះ ប្រព័ន្ធចម្រោះទឹកនោះ​បានចាស់ ហើយវាត្រូវការផ្លាស់ប្ដូរថ្មី។ ទន្ទឹមនឹងនេះ វាក៏អាចច្រោះ
បានត្រឹមតែ ៩៣% ប៉ុណ្ណោះ ធៀបនឹងទឹកនោមដែលត្រូវច្រោះ។

ប្រព័ន្ធចម្រោះទឹកនោមដែល NASA បានប្រគល់ឱ្យក្រុមហ៊ុន Paragon Space Development
(PSD) ជាអ្នកផលិតនោះ មានតម្លៃ ជាង ៥លានដុល្លារអាមេរិក ហើយវានឹងអាចច្រោះបាន
៩៤%។ បើទោះជាវាលើសគ្នាតែ ១% ប៉ុន្ដែ វាមានភាពខុសគ្នាយ៉ាងច្រើន។ រាល់ដំណក់ទឹកស្អាត
នៅលើអវកាស សុទ្ធតែមានតម្លៃខ្ពស់ ព្រោះថា វាជួយ​ឱ្យអ្នកអវកាស​អាចបន្ត​បេសក​កម្ម​បានយូរ
អង្វែង​​សម្រាប់ស្រាវជា្រវ និងដើម្បីកាត់បន្ថយការដឹកជញ្ជូន​ទឹកពីផែនដីដែលមានតម្លៃថ្លៃដូច
មាស។

តាមគម្រោង ប្រព័ន្ធចម្រោះទឹកនោមទៅជាទឹកស្អាត​របស់ក្រុមហ៊ុន Paragon Space Development
នឹងត្រូវរួចរាល់​នៅឆ្នាំ ២០១៨។ ដូច្នេះ​ចាប់ពីពេលនេះ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន Paragon Space
Development ត្រូវតែធ្វើការសាកល្បងជាច្រើនលើក មុននឹងយកទៅដំឡើងនៅស្ថានិយអវកាស
អន្តរជាតិ។

សូមបញ្ជាក់ថា ការដែល​ NASA ផ្ទល់​ប្រព័ន្ធ​ចម្រោះទឹកនោមទៅឱ្យអ្នកអវកាស​នេះ ត្រូវបានធ្វើឡើង
​ខណៈដែល​ទីភ្នាក់ងារ​នេះកំពុង​ត្រៀមខ្លួនសម្រាប់បេសក​កម្មបីឆ្នាំទៅកាន់ភពព្រះអង្គារ និងបណ្ដា​
បេសក​កម្មអវកាស​នានា ក្នុងពេលអនាគតរបស់មនុស្ស។

ប្រែសម្រួល ៖ បុត្រា