CamNews

Note 7 ទី៥ បានផ្ទុះឆេះនៅអាមេរិច បើទោះជាបានប្តូរថ្មីហើយ ខណៈដែលប្រព័ន្ធទូរស័ព្ទ AT&T បានប្រកាសឈប់លក់

ដើមសប្តាហ៍ភ្លាម Samsung ក៏ទទួលបាននូវព័ត៌មានមិនល្អបន្ថែមភ្លែត ខណៈពេលដែល Note 7 ទី៥ ដែលបានប្តូរថ្មី​រួចហើយនោះ នៅតែផ្ទុះឆេះនៅសហរដ្ឋអាមេរិច ដែលក្នុងមួយសប្តាហ៍កន្លងទៅនេះ មានចំនួន​៥គ្រឿងហើយ ហើយករណីចុងក្រោយបំផុត បានកើតឡើងនៅរដ្ឋ Virginia និង​ Texas។ ចំណែកនៅតៃវ៉ាន់ ក៏មានរបាយការណ៍ស្រដៀងគ្នានេះដែរ។

បន្ទាប់ពីកើតមានបណ្តាករណីខាងលើនេះ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T បានប្រកាសឈប់ដាក់ លក់​ទាំងស្រុងនូវស្មាតហ្វូន Note 7 រហូតដល់មានការសន្និដ្ឋានផ្លូវការមួយក្នុងត្រួតពិនិត្យ ពីសំណាក់ អាជ្ញាធរដែល​ពាក់ព័ន្ធ។ ក្រុមហ៊ុននេះបានជុំរុញឲ្យ បណ្តាអ្នកប្រើប្រាស់ណាដែលកំពុងតែប្រើ “Note 7 Gen 2” យកវាមកប្តូរ​ យកម៉ូដែលស្មាតហ្វូនមួយគ្រឿងផ្សេង ដែលអាចជាស្មាតហ្វូន Samsung ឬរបស់ ក្រុមហ៊ុនផ្សេងក៏បាន។ បណ្តា​ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តផ្សេងទៀត នៅអាមេរិច ក៏ចាប់ផ្តើមឲ្យ អតិថិជនប្តូរចេញ Note 7 ផងដែរ ប៉ុន្តែ AT&T គឺក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដំបូងគេដែលឈប់ដាក់លក់ ផលិតផលនេះ។

ពាក់ព័ន្ធនឹងករណីថ្មីបំផុត ដែលបានកើតឡើងនៅរដ្ឋ Texas ស្មាតហ្វូន Note 7 មួយគ្រឿងបានផ្ទុះឆេះ ពេល​ដែលកំពុងស្ថិតក្នុងដៃរបស់ក្មេងអាយុ ៨ឆ្នាំម្នាក់ ហើយពេលនោះគេកំពុងតែលេង Minecraft។ ស្មាតហ្វូននេះ​បានប្តូរថ្មីនៅហាង Best Buy កាលពីខែមុន។ ចំណែកករណីនៅរដ្ឋ Virgina គឺ Note 7 ត្រូវបានឆេះ ពេលកំពុង​ដាក់លើទូក្បាលគ្រែ ដែលធ្វើឲ្យបន្ទប់ពោរពេញដោយផ្សែង។​ សម្រាប់ករណី នៅក្រុមហ៊ុនអាកាសចរ Southwest Airline វិញ Note 7 បានផ្ទុះឆេះ នៅពេលដែលយន្តហោះជិតចេញ ដំណើរ។ កាលពីថ្ងៃអង្គារសប្តាហ៍មុន Note 7 មួយគ្រឿងនៅ Kentucky បានឆេះ ធ្វើឲ្យបុរសម្នាក់ត្រូវ ចូលមន្ទីរពេទ្យ ដោយសារការស្រូបផ្សែងចូលខ្លួន។ អ្វីដែលចង់និយាយនោះគឺ Samsung បានដឹងនូវ រឿងហេតុនេះ ប៉ុន្តែមិនបានប្រកាសជាសាធារណៈឲ្យទូលំ​ទូលាយនោះទេ។ ចំណែកមួយករណីផ្សេង ទៀតនៅ Minnesota ក៏ប្រហាក់ប្រហែលករណីខាងលើនេះដែរ។

ជុំវិញរឿងហេតុនៃការផ្ទុះឆេះ Note 7 ដែលបានប្តូរថ្មីមួយរយះពេលកន្លងមកនេះ Samsung ក៏បាន ចេញជា សេចក្តីថ្លែងការណ៍ផ្លូវការមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហានេះ។ ចុចអាននៅទីនេះ!

- Galaxy Note 7 ថ្មីមួយគ្រឿងទៀតហើយ បានបន្តផ្ទុះឆេះ នៅតៃវ៉ាន់

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, Tinhte