(សុខភាព)៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។ នេះបើយោងតាមគេហទំព័រ ព័ត៌មានវេជ្ជសាស្រ្ត Medicinenewstoday ឲ្យដឹងនៅយប់ថ្ងៃសុក្រ ទី ៣០ ខែកញ្ញា ឆ្នាំ ២០១៦។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សាទៅលើអ្នកជំងឺ មហារីកគ្រាប់ឈាម ម្នាក់ៗមានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែកការសិក្សាថ្មីដែលយោងទៅតាម ការធ្វើតេស្តទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥,០០០នាក់ ដោយពួកគេបាន ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំព្រមទាំងមានការពិនិត្យនឹងតាមដាន ស្ថានភាពសុខភាពយ៉ាងច្បាស់លាស់។

លទ្ធផលបានបង្ហាញឲ្យឃើញថាអ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង ៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹង អ្នកមិនកើតជំងឺមហារីក មានតែ៥ភាគរយប៉ុណ្ណោះ។ នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំ សេតាមុលជាប្រចាំ មានអត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើងខ្ពស់ ដល់ទៅជិត២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មានការពិសោធន៍ទេ ថាជាតិថ្នាំ អាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សា បន្ថែមទៀតមុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី