ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា ក្រុមអ្នកមុជទឹកបាន រកឃើញ សាកសពចំនួន ៤៨ ក្នុងបន្ទប់មួយ នៃនាវា Sewol ជាបន្ទប់ ដែលប្រមូលផ្តុំដោយមនុស្ស ស្លាប់ច្រើនជាងគេ ដោយសារឈ្លក់ទឹក នៅក្នុងនាវានោះ ។ អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ថា អ្នកស្លាប់កើនឡើងដល់ ១៨៣នាក់ហើយ និង បន្តបាត់ខ្លួនជាច្រើននាក់ទៀត ។ ចំណែកប្រធាន ក្រុម អ្នករៀបចំ ទទួលយកសាកសពបានថ្លែងថា លោកគ្មានយោបល់អ្វីទេ ហើយក៏មិនដឹងថា ការ ជួយ សង្គ្រោះនេះ ត្រូវការពេលវេលាប៉ុន្មានទៀតទេ ។

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា នាវា Sewol មានទម្ងន់ជិត ៧ ពាន់តោន មួយគ្រឿងនេះ បានក្រឡាប់លិច កាលពីថ្ងៃពុធ ទី ១៦ កន្លងទៅនេះ ដោយនៅក្នុងនោះ មានក្រុមអ្នកដំណើរដល់ ទៅ ៤៧៦ នាក់ ខណៈរហូត មកដល់បច្ចុប្បន្នភាពនេះ ចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ អោយ ដឹងថា កើនឡើងដល់ទៅ ១៨៣ នាក់ហើយ ស្របពេលដែល រាប់រយនាក់ផ្សេងទៀត នៅបន្តបាត់ ខ្លួននៅឡើយ ខណៈចំនួនតួរលេខ នៃជនរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះ មានចំនួនដដែល ពោលចំនួនជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះ បាន ១៧៤ នាក់ ។

គួររំឭកថា នាវាមួយគ្រឿងនេះ បើតាមរបាយការណ៍ បញ្ជាក់អោយដឹងថា ដឹកក្រុមសិស្សនិស្សិត មកពីវិទ្យាល័យ Danwon ភាគខាងត្បូង ក្រុង សេអ៊ូល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី