ដូចទៅនឹងសុបិនធម្មតា សុបិនអាក្រក់អាចស្ដែងឡើងនូវផ្នែកខ្លះនៃអារម្មណ៍ មនោសញ្ចេតនា និងស្ថានភាពបច្ចុប្បន្នរបស់មនុស្ស។ ក្រៅពីនេះ ការយល់សប្ដិអាក្រក់ ក៏ស្ដែងចេញនូវការព្រួយ
បារម្ភ ការភ័យខ្លាចក្នុងចិត្តរបស់ម្ចាស់វាផងដែរ។

ខាងក្រោមនេះគឺជាការបកស្រាយរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ អំពីសុបិនអាក្រក់ ១០ប្រភេទដែលងាយជួបប្រទះបំផុតរបស់មនុស្ស ៖

១០/ យល់សប្ដិឃើញត្រូវចូលរួមការប្រឡង ៖ គឺជាសុបិនអាក្រក់មួយ ទាក់ទិននឹងអសន្ដិសុខ
និងការមិនមានទំនុកចិត្តលើខ្លួនឯង។ វាអាចបង្ហាញអំពីអារម្មណ៍ដែលត្រូវគេត្រួតពិនិត្យ ការមិន
ទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ជីវិតរស់នៅ និងមិនទាន់បញ្ចេញឱ្យអស់នូវសមត្ថភាពរដែលខ្លួន
មាន។

៩/ សុបិនឃើញដៃគូស្នេហាក្បត់ចិត្ត ៖ គឺជាសុបិនអាក្រក់មួយ កើតឡើងនៅពេលមនុស្សម្នាក់
មិនត្រូវបានប្រពន្ធ/ប្ដី របស់ខ្លួន យកចិត្តទុកដាក់ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ប្រការ
នេះ អាចបង្ហាញថា អ្នកទាំងពីរគួរតែចំណាយពេលវេលា សម្រាប់គ្នាឱ្យបានច្រើនជាងមុន។

៨/ យល់សប្ដិឃើញចេះហោះ ៖ ប្រសិនអ្នកយល់សប្ដិឃើញចេះហោះ ដោយខ្លួនជាអ្នកគ្រប់គ្រង
ទាំងស្រុង នោះបង្ហាញថា អ្នកកំពុងមានសេរីភាពពេញលេញ។ ប៉ុន្ដែ ប្រសិន យល់សប្ដិឃើញចេះ
ហោះ ក្នុងស្ថានភាពបាត់បង់ការគ្រប់គ្រង នោះវានឹងជាសុបិនអាក្រក់ ទាក់ទិននឹងការភ័យខ្លាច
ចំពោះការបាត់បង់ភាពជាម្ចាស់ការ ទៅលើសំណាងរបស់ខ្លួន។

៧/ យល់សប្ដិឃើញខ្មោច ឬស្លាប់ ៖ អ្នកជំនាញការមួយចំនួនយល់ថា ការយល់សបឃើញស្លាប់
បង្ហាញថាម្ចាស់សុបិន ចង់ឱ្យមានការប្ដូរផ្លាស់ក្នុងជីវិតរស់នៅ។ ប៉ុន្ដែ ការយល់សបឃើញកំពុងត្រដរ
ខ្យល់ គឺអាចទាក់ទិននឹងការព្រួយបារម្ភអំពីបរាជ័យ។

៦/ សុបិនឃើញសត្វពីងពាង ៖ គឺជាសុបិនអាក្រក់ ប្រាប់ថា អ្នកកំពុង “កាន់ខ្សែ ញាក់” អ្នកណា
ម្នាក់ ឬផ្ទុយមកវិញ អ្នកកំពុងត្រូវដោះស្រាយរឿងអ្វីមួយ។

៥/ យល់សប្ដិឃើញអាក្រាត នៅចំពោះមុខមនុស ៖ ប្រការនេះ ទាក់ទិននឹងអារម្មណ៍ខ្មាស់
អៀន ឬត្រូវគេបកអាក្រាតនូវចំណុចខ្សោយរបស់ខ្លួន។ សុបិននេះ ក៏ចង្អុលបង្ហាញនូវបញ្ហាអ្វីមួយ
ដែលមិនសមស្របនឹងសង្គម ហើយម្ចាស់សុបិន មានចំណុចអាក្រក់ខ្លះ ងាយនឹងត្រូវគេរិះគន់។

៤/ យល់សប្ដិឃើញត្រូវគេដេញ ៖ គឺជាសញ្ញាបង្ហាញថា អ្នកកំពុងគេចចេញពីអ្វីមួយក្នុងជីវិត
ពិត និងបដិសេធការប្រឈមនឹងបញ្ហា។

៣/ សុបិនឃើញបាក់ធ្មេញ ឬជ្រុះសក់ ៖ មានន័យថា អ្នកកំពុងប្រឈមនឹងបញ្ហានៃរូបរាងខាង
ក្រៅ និងមានទាក់ទិននឹងមនុស្សដទៃ។ សុបិនអាក្រក់នេះក៏អាចបង្ហាញថា អ្នកកំពុងមានអារម្មណ៍កណ្ដោចកណ្ដែង ឯកោ មិនមានអ្វីជាទីពឹង។

២/ យល់សប្ដិឃើញត្រូវវង្វេង ៖ បង្ហាញថា អ្នកកំពុងត្រូវរង្វេង ឬបាត់បង់ទិសដៅក្នុងជីវិតពិត។ វាក៏បង្ហាញពីអារម្មណ៍ភ័យព្រួយអំពីភាពមិនសមស្របទៅលើបញ្ហាអ្វីមួយផងដែរ។

១/ យល់សប្ដិឃើញដួល ៖ ជាសុបិនអាក្រក់មួយនេះ ប្រាប់ថា អ្នកកំពុងជួបបញ្ហាអ្វីមួយក្នុងជីវិត ដោយអ្នកមិនអាចគ្រប់គ្រងវាបាន។ សុបិននេះ ក៏បង្ហាញអំពីអារម្មណ៍ធុញទ្រាន់ ឬក៏ ត្រូវមិត្តម្នាក់ដែលខ្លួនទុកចិត្ត ធ្វើឱ្យអ្នកអស់សង្ឃឹម។

<object width="485" height="417" data="http://www.youtube.com/v/-GH-inRcedU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-GH-inRcedU&rel=1" /></object>

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ហេតុផលទាំង៩ ដែលបុរស ចូលចិត្តសម្លឹង និងចង់ប៉ះសុដន់ស្ត្រី

កត្តាអ្វីខ្លះដែលនាំឱ្យក្មេងស្ទាវ ឆេវឆាវ ពូកែខឹង?

ឈ្មោះរបស់ព្យុះ មានភាពខុសគ្នា បែបណា ?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ listverse/KH