យប់មិញនេះ Ryan Giggs បានដាក់ កីឡាករក្មេងៗ ២ រូបអោយបាន ចូលលេង ក្នុងជំនួបរវាង Manchester United និង Hull City ។ ជាលទ្ធផលកីឡាករ ក្មេងៗនោះ បានបញ្ចេញថ្វីជើង យ៉ាង ល្អដែលពួកគេ ទើបតែមានអាយុ ១៨-១៩ ឆ្នាំប៉ុណ្ណោះ ។

កីឡាករវ័យក្មេង មួយរូបវ័យ ១៨ ឆ្នាំដែលបាន ស៊ុតចូល ២ គ្រាប់អោយ Manchester United នៅ យប់មិញនេះគឺ James Wilson ដែលជាកីឡាករ ជំរើសជាតិ U19 របស់អស់គ្លេស ។ កាលពី អាយុ ១៥ ឆ្នាំ Wilson លេងអោយក្រុម Manchester United ជាលើកដំបូង ហើយស៊ុតបញ្ចូលទី លើក្រុម Everton ដូចកាលពីយប់ មិញអញ្ចឹង ។ ក្នុងការលេង អោយក្រុមឈុតធំ ជាលើកដំបូងនេះ Giggs បានផ្តល់ឱកាស អោយ Wilson ចូលលេង ដែលជាលទ្ធផល Wilson តបស្នងវិញ ដោយស៊ុតបាន ២ គ្រាប់យ៉ាងអស្ចារ្យ ។ តាមពិតទៅ Wilson ក៏ជាកីឡាករ ដែលត្រូវបាន David Moyes រើសយក មកអោយធ្វើ ជាបំរុងផងដែរ ។ Wilson ក៏បាននាំអោយក្រុម យុវជនរបស់ Manchester United ឡើងដល់វគ្គ ផ្តាច់ព្រ័ត្រក្នុង ក្របខណ្ឌ យុវជនផងដែរ កាលពីសប្តាហ៍មុន ។

កីឡាករវ័យក្មេង អាយុ ១៩ ឆ្នាំម្នាក់ទៀត ក៏បានធ្វើអោយ ទស្សនិកជន ពេញចិត្តផងដែរ ដោយ គាត់មានឈ្មោះថា Tom Lawrence ។ Lawrence បាននៅហ្វឹកហាត់ ជាមួយនិងក្រុម Manchester United តាំងតែពីអាយុ ៨ ឆ្នាំមកម្ល៉េះ ដោយធ្លាប់លេងអោយក្រុម ឈ្នះក្នុងពានរង្វាន់ យុវជនម្តង ហើយក៏ធ្លាប់ បានដើរលេងជាមួយ និងក្លឹបផ្សេងទៀតៗ ដើម្បីយកបទពិសោធន៍ ច្រើនផងដែរ ។ កីឡាករទាំង ២ រូបខាងលើនេះ ត្រូវបានគេសង្ឃឹមថា នឹងក្លាយជាអ្នក ស្នងតំណែង កីឡាករល្បី ផ្សេងទៀត របស់ Manchester United ដែលជាក្រុម មានឈ្មោះល្បី ក្នុងការបង្វឹក កីឡាករវ័យ ក្មេង ។ យ៉ាងណាមិញ យើងចាំមើលថា លោកគ្រូថ្មី Van Gaal នឹងចាត់ការ យ៉ាងណាជាមួយនិង កីឡាករក្មេងៗ ទាំងនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail