ត្បូងឃ្មុំ ៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ករណី បាញ់ ប្រហារបណ្តាល ឲ្យមានរបួស និងយកខ្សែកមួយខ្សែ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ នៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺជាករណី ប៉ុនប៉ងមនុស្សឃាត ដោយផ្តើមចេញពីរឿងគំនុំក្នុងរឿងរកស៊ី ហើយជនសង្ស័យ កំពុង គេច ខ្លួន ខណៈកម្លាំងនគរបាលរបស់លោក កំពុងបើកការស្រាវជ្រាវ តាមចាប់ខ្លួនយក មកផ្តន្ទាទោស តាម ផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា «ដំបូងឡើយជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើង K59 មួយដើម ដើរសំដៅប៉ុនប៉ង ចូលទៅផ្ទះជនរងគ្រោះ ស្ថិតនៅ ក្នុង នៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលមានប្តីឈ្មោះ តុល តុង អាយុ៥៣ឆ្នាំ និង ប្រពន្ធឈ្មោះ ប៊ិន ហេន អាយុ៥៦ឆ្នាំ មានមុខរបរ ជាអ្នករកស៊ីជួញដូរក្របី និងគោទៅកាន់ ប្រទេសវៀតណាម ហើយនៅក្នុងមុខរបររកស៊ីរបស់អ្នក ទាំងពីរនាក់ មានទំនាស់ផ្ទៃក្នុងនឹងគ្នា រហូតដល់ជំពាក់លុយ អ្នករកស៊ី នៅប្រទេសវៀតណាមជាង៦០លានរៀលទៀតផង»។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបន្តរៀបរាប់ថា ខណៈដែលជនសង្ស័យ២នាក់ ដើរប៉ុនប៉ង ចូលទៅផ្ទះ២នាក់ ប្តី-ប្រពន្ធ ខាងលើ ប៉ុន្តែចៃដន្យម្ចាស់ផ្ទះមិននៅផ្ទះ បែរជាជួបជាមួយ កូនប្រសា ឈ្មោះ ភាព អាយុ៣១ឆ្នាំ ដែលកំពុងអង្គុយលើ អង្រឹងនៅក្បែរផ្ទះជាប់ខាងនោះ ហើយកូនប្រសា ក៏បានសួរនាំ ទៅជនសង្ស័យទាំងពីរនាក់ថា «តើមកទីនេះមានការអ្វី?» រួចហើយក៏មានការប៉ះពារសម្តីគ្នា ដោយនៅពេលនោះ ជនសង្ស័យក៏បានឲ្យបុរសម្នាក់ ដែលជាកូនប្រសា ម្ចាស់ផ្ទះនោះអង្គុយចុះ ហើយនៅពេលនោះ ក៏មានមនុស្សគ ម្នាក់ក៏ស្ថិតនៅក្បែ រនោះដែរ ហើយត្រូវបានជនសង្ស័យ ស្រែកឲ្យអង្គុយចុះ ប៉ុន្តែបុរសគ នោះ មិនបានអង្គុយចុះតាមការ បញ្ជារបស់ជនសង្ស័យទាំងពីរនាក់នោះទេ ដោយសារតែ បុរសគនោះមិន អាចស្តាប់បាន ។ ស្របពេលជាមួយគ្នានោះដែរ បុរសដែល ជាកូនប្រសារបស់ម្ចាស់ផ្ទះនោះ បានក្រោកឈរ ឡើងវិញ ហើយត្រូវបានជនសង្ស័យ បាញ់ចំភ្លៅតែម្តងទៅ ។

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបន្តទៀតថា បន្ទាប់ពីជនសង្ស័យបានបាញ់១គ្រាប់ ទៅលើបុរសឈ្មោះ ភាព ជាកូនប្រសា របស់ម្ចាស់ ផ្ទះរួចហើយ បានរត់គេចខ្លួន ហើយក៏ប្រទះជួបក្មេងប្រុសម្នាក់ អាយុប្រមាណ១០ឆ្នាំ ពាក់ខ្សែក ដែលមានតម្លៃប្រហាក់ប្រហែល ៤០ម៉ឺនរៀល ក៏ឆក់យកខ្សែកនោះ រត់គេចខ្លួនបាត់ ដោយសុវតិ្ថភាពទៅ ។

ជាចុងក្រោយ បន្ទាប់ពីបើកការស៊ើបអង្កេតលើករណីខាងលើនេះ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា គឺជាករណីប៉ុនប៉ង មនុស្សឃាតសុទ្ធសាធ មិនមែនជា ករណីអំពើប្លន់នោះទេ ហើយនៅពេលនេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន និងកំពុងដុតដៃដុតជើង ក្នុងការតាមស្វែងរកជនសង្ស័យទាំងពីរនាក់ មកផ្តន្ទាទោស តាមផ្លូវច្បាប់៕

អាន៖ ក្រុមចោរ ប្រដាប់អាវុធ ចូលបាញ់ប្លន់យក ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ មួយចំនួន រួចរត់ គេចខ្លួនបាត់

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល