បុរសម្នាក់ចង់ទិញរថយន្តមែរសឺដេសធុនទំនើប តែស្តាយលុយមិនចង់ចំណាយច្រើន
ទើបចេះតែទ្រាំជិះរថយន្តក្រុងមួយខែហើយមួយខែទៀត ។ ថ្ងៃមួយលឺដំណឹងថូនី មិត្តរួម
ថ្នាក់កាលពីតូចស្លាប់ដោយចែដន្យ គាត់ភ្ញាក់ខ្លួនខ្លាចស្លាប់មុនពេលបានប្រើរថយន្ត
ក៏ប្រញាប់ចំណាយលុយទិញរថយន្ត មែរសឺដែស
ដែលទំនើបមួយគ្រឿង ។ ដឹងអីគាត់ទិញរថយន្តមានមួយថ្ងៃ ស្រាប់តែមិត្តម្នាក់ទៀត
ទូរស័ព្ទមកសួរៈ

- នែ, បងឯងដឹងដំណឹងថូនីស្លាប់ទេ?
-ថីមិនដឹង ! ខ្ញុំដឹងតាំងពីសប្តាហ៏មុនម្លេះ ។
- ចុះដឹងថាស្លាប់ដោយសារអីទេ ?
- អូ, រឿងហ្នឹងអត់ដឹងសោះ ។ ចុះវាស្លាប់ដោយសារអីដែរ ?
- វាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៏ ព្រោះវាទើបតែទិញរថយន្តមែរសឺដែសទំនើបមួយគ្រឿង,
ពេលបើករថយន្តនោះដើរលេងក៏ជួបគ្រោះថ្នាក់តែម្តង៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke