ភ្នំពេញ៖ ក្តីស្នេហ៍ធ្លាប់តែផ្អែមល្ហែម ដូចស្រមោចនិងស្ករ រវាងតារាសម្ដែងនាង វណ្ណ ម៉ូនីកា និង លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្ដែងបទចម្រៀង ក្នុងផលិតកម្ម ថោន ដែលឈានដល់ការរួមរស់ ក្រោមដំបូលផ្ទះតែមួយ ដោយបើកចំហរ ប្រមាណជាកន្លះឆ្នាំ ប្រៀបដូចជាគ្រួសារ ដោយធ្វើឲ្យអ្នកសិល្បៈជាច្រើន ដឹងរឿងបាន រំពឹងថា ពួកគេទាំងពីរនាក់ អាចនឹងដឹកដៃគ្នា ចូលរោងការនៅក្នុងពេលឆាប់ៗ ។ តែនៅទីបំផុត អ្វីដែលទស្សនិកជន ទន្ទឹមរង់ចាំនោះ គឺបានរលាយសាបសូន្យ ដូចអំបិលត្រូវទឹក ដោយសារតែភាគីខាងបុរស បានកើតក្តីប្រច័ណ្ឌ រករឿងនាងគ្មានថ្ងៃលោះ រហូតដល់ស្នេហាត្រូវរង្គោះរង្គើ ឈានដល់ផ្លូវបំបែក សល់ត្រឹមពាក្យជេរដៀល គ្មានត្រាប្រណី និងជាវិប្បដិសារីមួយ មិនអាចបំភ្លេចបាន ក្នុងជីវិត។

បើតាមប្រភពព័ត៌មាន ពីអ្នកសិល្បៈ ដែលស្គាល់ពួកគេទាំងពីរនាក់ បានបង្ហើបឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ ចំណងស្នេហ៍របស់គូស្នេហ៍ភក្តីមួយគូនេះ ឈានដល់ផ្លូវបំបែក ពុះចែកដីគ្នាដើរនោះ គឺដោយសារតែ អ្នកដឹកនាំសម្ដែងល្បីឈ្មោះ នៅផលិតកម្ម ថោន និងជាបុរសជាឈ្មោះជាព្រាននារី លោក វ៉ាត លីម៉េង មានក្តីប្រច័ណ្ឌថា គូស្នេហ៍របស់ខ្លួន ទៅបង្កើនភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់ ជាជនជាតិ ខ្មែររស់នៅប្រទេសថៃ និងបានរករឿងរកលេះ ផ្ដាច់ចំណងស្នេហ៍នេះ ទាំងពាក់កណ្ដាលទី ។

ពាក់ព័ន្ធនឹងព័ត៌មាន លេចឮបែបនេះ ត្រូវបានតារាសម្តែងស្រី នាង វណ្ណ ម៉ូនីកា ប្រាប់គេហទំព័រ LookingTODAY កាលពីថ្មីៗនេះ ដោយនាង បានបកស្រាយថា បុរសដែលរស់នៅប្រទេសថៃ ដែលគេនិយាយនោះ មិនមានទំនាក់ទំនងស្នេហា ក្រៅឆាក អ្វីជាមួយនាងឡើយ។ ចំណែករឿងដែលនាង ទៅណាមកណាជាមួយគ្នា ម្តងម្កាលនោះ គឺដោយសារតែបុរសនោះជាមិត្តភក្តិរបស់ បងប្រុសនាង ហើយពួកគេរាប់អានគ្នា ធម្មតា គ្មានស្នេហាអ្វីឡើយ ។
តារាសម្តែង ក្នុងបទចម្រៀង “ជក់មើលរឿងភាគ” រូបនេះ បានប្រាប់ឲ្យដឹង "ខ្ញុំនិងលោក លីម៉េង បានបង្កាត់ភ្លើងស្នេហ៍ ឈានទៅដល់ការ រស់នៅក្រោមដំបូលផ្ទះ តែមួយ ជាមួយគ្នាប្រៀបដូច ជាប្តីប្រពន្ធ មានរយៈពេលប្រមាណ៦ខែមកហើយ ។ស្នេហាមួយនេះ ហាក់គ្មាន ភាពល្អក់កករទេ ។ តែថ្មីៗនេះ ខ្ញុំដឹងថា គាត់មានបញ្ហា តែងតែរករឿងឈ្លោះ ជាមួយខ្ញុំ ឥតឈប់ឈរ ប្រច័ណ្ឌ គ្មានលោះថ្ងៃ ដោយហេតុថា ទ្រាំមិនបាន ក៏សម្រេចចិត្ត បែកផ្លូវគ្នា ទៅដោយបែកគ្នាជិត១ខែហើយ ខ្ញុំគិតថា គាត់មិនគួរណាក្លាយ ជាមនុស្សបែបនេះសោះ"។
វណ្ណ ម៉ូនីកា បានប្រាប់ឲ្យដឹងទៀតថា នៅពេលដែលនាងបាន ផ្ទុះជម្លោះជាមួយគ្នានោះ លោក វ៉ាត លីម៉េង បានប្រើពាក្យសម្តីអសុរោះ ជេរប្រមាថមើលងាយ នាងស្ទើរតែដាច់ៗសាច់ទៅហើយ ។ តែនាងជាស្រី មិនអាចធ្វើអ្វី បានឡើយ គឺបានត្រឹមតែដើរចេញទាំងទឹកភ្នែក តែប៉ុណ្ណោះ ។ អ្វីដែលធ្វើឲ្យនាង កាន់តែហួសចិត្តនោះ គឺបន្ទាប់ពីពួកនាង បែកគ្នា មិនទាន់បានប៉ុន្មានផង ស្រាប់តែលោក លីម៉េង ងាកទៅចាប់ផ្តើមសាងស្នេហ៍ ជាមួយភរិយាដើម យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយអ្វីសោះ ខណៈភរិយាដើម ដែលមានកូន៣នាក់ ជាមួយគ្នានោះ ត្រូវបានលែងលះប្រមាណ៤ឆ្នាំមកហើយ។

វណ្ណ ម៉ូនីកា បានប្រាប់ទៀតថា ធាតុពិតទៅបុរសម្នាក់នេះ គាត់ក៏មិនល្អប៉ុន្មានទេ ពោលគឺអ្នកដឹកនាំសម្តែង បានជាប់ឈ្មោះជាបុរសសម្បូរស្នេហ៍ និងជាព្រាននារី ទាក់ទងស្រីផ្សេង តែបែរជាមកចោទនាង ថាជាអ្នកបែក និងបានជេរនាង ឡើងបែកផ្សែងទៅវិញ។ បើទោះជាពេលនេះ នាងបាន បែកបាក់ស្នេហ៍ជាផ្លូវការហើយ ក៏ដោយ តែនាងមិនមានបំណងចង់ ស្រវ៉ា យកស្នេហ៍ថ្មី មកស្អំបេះដូង នៅពេលនេះទេ ព្រោះថា នាងចង់ទុកពេល ពង្រឹងការងារ និងកេរ្តិ៍ឈ្មោះឲ្យបានរឹងមាំជាមុនសិន ហើយត្រូវតាំងចិត្ត មិនទន់ជ្រាយចាញ់បោកប្រុសក្បត់ទៀតឡើយ។

ជាមួយគ្នានោះ នាង វណ្ណ ម៉ូនីកា ក៏បានខ្សឹបប្រាប់ឲ្យដឹងថា បើទោះជារឿងស្នេហារបស់នាង ត្រូវធ្លាក់ចុះ ក៏ពិតមែន សម្រាប់ការងារបច្ចុប្បន្ន គឺនៅតែមានខាងផលិតកម្ម មួយចំនួន នៅតែទាក់ទងហៅនាងដដែល ។ ជាក់ស្តែងរាល់ថ្ងៃ នាងកំពុងថតឲ្យ ផលិតកម្ម បុរីអង្គរ ក្នុងរឿង “រនាំងវណ្ណៈ”រឿង “កំហុសអ្នកណា?” និងរឿងមួយចំនួនទៀត ។ តាមរយៈការងារបន្តកន្ទុយគ្នានេះ បានធ្វើឲ្យនាងមានក្តីរំពឹងថា អាចស្តារកេរ្តិ៍ឈ្មោះឲ្យល្បី និងទទួលបានការគាំទ្រ ច្រើនជាងមុនជាពុំខាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល