ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ បារាំង Air France ដែលមានជើងហោះហើរ លេខ AF83 ពីទីក្រុង San Francisco ទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង នោះ បង្ខំចិត្តចុះចតជា បន្ទាន់ & ខុសគោលដៅ នាអាកាសយានដ្ឋានអន្តរជាតិ Trudeau ទីក្រុង Montreal ប្រទេស កាណា ដា បន្ទាប់ពីមានគម្រាមគំហែង បំផ្ទុះគ្រាប់បែក ។

អ្នកនាំពាក្យអោយអាកាសយានដ្ឋាន អន្តរជាតិ Pierre-Elliott-Trudeau Airport លោក François-Nicolas Asselin គូសបញ្ជាក់ដល់ភ្នាក់ងារ កាសែត ក្នុងស្រុក ប្រទេសកាណាដា Le Journal de Montreal អោយដឹងថា ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ខាងលើ ផ្ទុកអ្នកដំណើរសរុប ២៣១ នាក់ និងក្រុមការងារបម្រើការលើយន្តហោះ (សមាជិកសហសេវិក) នោះ ១៥ នាក់ផ្សេងទៀត ។ អាកាសយានដ្ឋានមួយនេះ រក្សាបាននូវទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Air France ខណៈការតាមដានស៊ើបអង្កេត ពីមូលហេតុគម្រាមបំផ្ទុះគ្រាប់ កំពុងតែធ្វើឡើងយ៉ាង សស្រាក់សស្រាំ ។

អ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកដំណើរ រាប់រយនាក់ បានបង្ហោះរូបភាព ស្ថានភាពពីក្នុងយន្តហោះ គូសបញ្ជាក់អោយដឹងថា រាល់ក្រុមអ្នកធ្វើដំណើរទាំងអស់ ត្រៀមខ្លួនជាស្រេច ក្នុងការជម្លៀសខ្លួន ចេញពីយន្តហោះ។ ជាការពិត ក្រុមអ្នកដំណើរលើយន្តហោះទាំងអស់ ត្រូវបានអនុញ្ញាតអោយចាក ចេញពីយន្តហោះម្តង ៥០នាក់ និងឆ្លងកាត់ការសាកសួរសំនួរជាមុនសិន។ប៉ូលីសទីក្រុង Montreal ប្រទេសកាណាដា ត្រូវបានដាក់ពង្រាយនៅទីតាំងកើតហេតុ ក្នុងបេសកម្មឆ្លើយតបទៅនឹង ការ គំ រាមគំហែងខាងលើ។ ប្រភពបញ្ជាក់ថា យន្តហោះខាងលើ បានហោះចេញពីទីក្រុង San Francisco នៅវេលាម៉ោង ៣ រសៀលថ្ងៃច័ន្ត និងគ្រោងចុះចតនៅទីតាំង អាកាសយានដ្ឋានក្រុងប៉ារីស ប្រទេស បារាំងថ្ងៃបន្ទាប់ ថ្ងៃអង្គារ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ