(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបមុខសញ្ញាបទល្មើសសកម្មចំនួន២នាក់ នៅចំណុចផ្ទះជួលក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលតែងតែធ្វើសកម្មភាពពេលយប់ វាយប្លន់យកម៉ូតូ ទូរស័ព្ទ និងគ្រឿងអលង្ការជាដើម។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២. ឈ្មោះ អន វណ្ណៈ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅដូចគ្នា ស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដើម្បីស្រាវជ្រាវតាមចាប់បក្សពួកដទៃទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី