CamNews

ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនីយដ្ឋានមួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀតបាន
ទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជនដៃដល់ម្នាក់ ដែលជាខ្មាន់កាំភ្លើង បើកការវាយ
ប្រហារបាញ់គ្រាប់ពិត ​​ ទៅលើក្រុមនុស្សនៅឯភោជនីយដ្ឋាន  Dossenheim Tennis Club
ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារ
សារព័ត៌មានបរទេស ស្កាយ ។

យ៉ាងណាមិញ   បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំក្រុង Heidelberg អោយដឹងថា បុរស
ដែលជាខ្មាន់កាំភ្លើង    ក៏បានបាញ់សម្លាប់ខ្លួនឯង  នៅក្នុងព្រឹត្តិការណ៍បាញ់បោះដោយកំ
ហឹងមួយនោះ។

លើសពីនេះ មន្រ្តីប៉ូលីស  ក៏បន្ថែមទៀតផងដែរថា មានជំនួបកិច្ចប្រជុំរវាងម្ចាស់អចលនា
ទ្រព្យនៅកន្លែងកើតហេតុ     ខណៈពេលដែលជម្លោះ ក៏ដូចជា ការទាស់សំដីគ្នាបានកើត
ឡើង បន្ទាប់ពីគេបានលឺពាក្យអសុរោះមួយចំនួន ។    មួយសំទុះ ​ ក្រោយមក គេក៏ឃើញ
បុរសជាជនដៃដល់រូបនោះ បានវិលត្រលប់មកវិញ  ខណៈដៃប្រដាប់ដោយកាំភ្លើងខ្លី និង
បានបើកការវាយប្រហារភ្លាមៗតែម្តង   ដោយបានសម្លាប់មនុស្ស  ២ នាក់   និង  ៥ នាក់
ផ្សេងទៀត ហើយក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង។

មន្រ្តីប៉ូលីស       បានចេ​ញសេចក្តីថ្លែងការណ៍  បញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA
អោយដឹងថា បរិបទពិត    ដែលញ៉ាំងអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ មិន
ទាន់បានដឹងច្បាស់នៅឡើយនោះទេ។

គួររំឭកផងដែរថា  អំឡុងពេលនៃការកើតមានឡើងនូវការបាញ់បោះនៅឯភោជនីយដ្ឋាន
មួយនេះ មនុស្ស ២០ នាក់ គឺមានវត្តមាននៅទីនោះ៕

<object width="431" height="369" data="http://www.youtube.com/v/ThdVkWmrbvA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ThdVkWmrbvA&rel=1" /></object>

* ព័ត៌មានមួយចំនួនផ្សេងៗទៀត មាននៅខាងក្រោម ៖

- រិះគន់ពេញប្រព័ន្ធអ៊ិនធើណេត ខណៈលេចធ្លាយ រូបថតយុវវ័យ សិចតាមទីសាធារណៈ
- ញ៉ាក់សាច់ រថភ្លើងល្បឿនលឿន ១៧៧ គ.ម ក្នុងមួយម៉ោង បុកហើយ មិនស្លាប់ទៀត
- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ
អោយមានការយក ចិត្តទុកដាក់

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ