ភ្នំពេញ ៖ រឿងរ៉ាវរបស់ លោកបណ្ឌិត ស៊ុយ សារ៉េត ជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យកម្ពុជា កំពុងតែជាប្រធានបទក៏ក្តៅគកុកមួយរបស់ប្រជាជនកម្ពុជាយើង ។ ហើយទទ្ទឹមនឹងនេះផងដែរ ក៏មានរឿងរ៉ាវជាច្រើនទៀត ដែលកំពុងតែធ្វើឲ្យមហាជនចង់ដឹងចង់លឺអំពីការ បាត់បង់ទ្រព្យអស់រាប់មុឺនដុល្លារទៀតរបស់លោកបណ្ឌិត ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ "Insophal Khmer Author" បានលើកឡើងថា "បើតាមព័ត៌មានក្រៅផ្លូវការសាស្ត្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ត្រូវក្រុមជនឆ្លៀតឱកាសនិយម បន្លំវ៉ៃ ច្បូតយកអស់ចិញ្ចៀនត្បូងដ៏មានតម្លៃមួយវង់ លុយ៣០០០ដុល្លារ និងទូរស័ព្ទ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន ក្រុមនេះមានខ្លះជាក្រុមសង្គមងងឹត ទោះបីគាត់ឈប់និយាយហេតុផល រកខុសត្រូវ ក៏ពួកវាមិនស្តាប់ដែរ ព្រោះគោលដៅរបស់វា គឺឆ្លៀតឱកាសនេះ ប្លន់យកទ្រព្យតែម្តង។ ដូច្នេះអាជ្ញាធរ ត្រូវតែវែកមុខក្រុមនេះមកផ្តន្ទាទោសឱ្យបាន"។

គណនីហ្វេសប៊ុកដដែលបានបន្តទៀតថា "សូមបងប្អូនអ្នកបើករថយន្ត ត្រូវប្រុងប្រយ័ត្នចំពោះក្រុមនេះ ពេលខ្លះម្ចាស់រថយន្ត និងម្ចាស់ម៉ូប្រកែកគ្នាអត់ដឹងអីផង ស្រាប់តែក្រុមនេះមកដល់ លោតមកវ៉ៃ ទាំងកំរោលតែម្តង ព្រោះពួកគេឆ្លៀតឱកាសនេះ ប្លន់យកទ្រព្យ។ នៅពេលឈប់ភ្លើងស្តុប ក៏មានក្រុមនេះ ស្ទុះចូលក្នុងរថយន្តដណ្តើមយកទូរស័ព្ទ ឬលុយដែរ។

សូមបងប្អូនកុំចូលរួមប្រព្រឹត្តបទល្មើសជាមួយជនសង្គមងងឹតទាំងនោះ នាំទោសដល់ខ្លួន។ សង្ឃឹមថា ឆ្លងកាត់មេរៀនមួយនេះហើយ បងប្អូន នឹងមានការយល់ដឹងច្រើន និងបញ្ឈប់អំពើហិង្សានៅលើដងផ្លូវ ឬទៅលើជនសង្ស័យទាំងអស់ សូមចាប់បានហើយបញ្ជូនទៅឱ្យសមត្ថកិច្ច ដោះស្រាយទៅតាមផ្លូវច្បាប់ចុះ"។

គួរបញ្ជាក់ឲ្យដឹងថា ពេលនេះលោក បណ្ឌិត ស៊ុយ សារ៉េត កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯប្រទេសវៀតណាម ៕

ដោយ ៖ គន្ធា