ការយល់ដឹងពីវិធីក្នុងការទាក់ទាញចិត្ដបុរស គឺជាដុងពីធម្មជាតិសម្រាប់ស្រ្ដីមួយចំនួន ។ ប៉ុន្ដែទោះជាយ៉ាងណា មិនមែនស្រ្ដីគ្រប់គ្នាសុទ្ធតែមានភាពស្ទាត់ជំនាញ ក្នុងសិល្បៈទាក់ទាញបែបនេះនោះទេ ។ រឿងសំខាន់ គឺមិនត្រូវបង្ហាញទៅបុរសគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ ។ ជំនួសមកវិញ អ្នកត្រូវគ្រប់គ្រងស្ថានការណ៍ឱ្យបានដើម្បីឱ្យជាក់ប្រាកដថា បុរសនឹងត្រឡប់មករកអ្នកដើម្បីសិក្សាពីអ្នកបន្ថែមទៀត ។

១. អនុញ្ញាតឱ្យមានការទំនាក់ទំនង៖ អ្នកត្រូវបង្កើតឱ្យមានការទំនាក់ទំនងធម្មតាមួយ ដែលផ្ដល់ឱកាសឱ្យគាត់ អាចចូលមកជិតអ្នក។ ការសម្លឹងមើលមុខយ៉ាងពិសេស និងពេញចិត្ដ និងញញឹមរកគាត់ នាំឱ្យគាត់ហ៊ាននិយាយរកអ្នក ។

អ្នកគួរស្ដាប់រឿង ដែលគាត់និយាយ និងស្ដាប់សូម្បីតែពាក្យធម្មតា និងឃ្លាសន្ទនាបែបញ៉ែឡេបខាយ ។ លើសពីនេះ អ្នកត្រូវបង្ហាញទៅគាត់ថា អ្នកពិតជាចាប់អារម្មណ៍ចំពោះអ្វី ដែលគាត់កំពុងនិយាយ ។

ការធ្វើឱ្យប្រាកដថា គាត់មើលមកអ្នកជាមនុស្សកំប្លែង និងមានទំនុកចិត្ដលើខ្លួនឯង គឺមានន័យថា អ្នកជោគជ័យបានពាក់កណ្ដាលទៅហើយ ។ អ្នកត្រូវទាញយកប្រយោជន៍ពីការសន្ទនារបស់អ្នកជាមួយគាត់ ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយគាត់ ។ ត្រូវធ្វើឱ្យគាត់មានអារម្មណ៍ថា អ្នកគឺជាមនុស្សស្រីម្នាក់ ដែលគាត់ចង់នៅជាមួយ ។

២. រក្សាអាថ៌កំបាំងរបស់អ្នក៖ នៅពេលអ្នកចាប់ផ្ដើមនិយាយគ្នា អ្នកនឹងមានគម្រោង ដើរលេងជាមួយគ្នា ឬណាត់ជួបគ្នា។ អំឡុងពេលណាត់ជួបគ្នា អ្នកត្រូវបើកដៃឱ្យគាត់ញ៉ែអ្នក ព្រមទាំងធ្វើឱ្យគាត់មានអារម្មណ៍ពិសេស។ ការណាត់ជួបគ្នា គឺជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីស្គាល់គ្នាឱ្យកាន់តែច្បាស់ និងមើលថា តើអ្នកទាំងពីរ ពិតជាស៊ីសង្វាក់នឹងគ្នា ឬយ៉ាងណា ។

យើងផ្ដល់ជាយោបល់ថា អ្នកមិនគួរប្រាប់រឿងរ៉ាវលម្អិតពីជីវិតរបស់អ្នកនោះទេ ។ អាថ៌កំបាំង គឺជាគន្លឹះសំខាន់ ក្នុងការទាក់ទាញចិត្ដបុរស ។ វិធីដ៏ទាក់ទាញបំផុត ក្នុងការសម្រេចគោលបំណងនេះ គឺការផ្ដល់ចម្លើយតែពាក់កណ្ដាល ។ វិធីនេះ នឹងធ្វើឱ្យគាត់ត្រឡប់មកវិញ ដើម្បីស្ដាប់បន្ដ ។ ម្យ៉ាងទៀត ទោះបីពេលវេលាធ្វើឱ្យអ្នកទាំងពីរកាន់តែមានភាពស្និទ្ធិស្នាលក្ដី រឿងប្រសើរបំផុត គឺត្រូវជៀសវាងការរួមភេទឱ្យបាន នៅថ្ងៃណាត់ជួបគ្នាដំបូង ។ ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យបុរសនៅតែចាប់អារម្មណ៍នឹងអ្នក និងធ្វើឱ្យគាត់ពេញចិត្ដនឹងអ្នកកាន់តែខ្លាំង ។

៣. រក្សាទំនុកចិត្ដ៖ ដើម្បីទាក់ទាញចិត្ដបុរស អ្នកត្រូវធ្វើឱ្យប្រាកដថា គាត់ដឹងថា អ្នករីករាយនឹងពេលវេលាលំហែកាយខ្លាំងប៉ុនណា ចូលចិត្ដជួបជុំមិត្ដភក្ដិ និងជួបមនុស្សថ្មីៗ ។ បុរស កោតសរសើរចំពោះស្រ្ដី ដែលមានភាពឯករាជ្យ និងមានទំនុកចិត្ដ ពីព្រោះបុរសគិតថា គុណសម្បត្ដិទាំងនេះ នឹងមិនធ្វើឱ្យស្រ្ដីជ្រៀតជ្រែតចូលក្នុងជីវិតពួកគាត់ខ្លាំងពេក ។ ការមានឥរិយាបថឯករាជ្យ នឹងធ្វើឱ្យបុរស ចង់នៅជិតអ្នកកាន់តែខ្លាំង និងចង់បង្កើតសម្ព័ន្ធភាពកាន់តែជ្រាលជ្រៅ ។

៤. បង្ហាញគាត់ថា គាត់អាចទុកចិត្ដលើអ្នកបាន៖ ការធ្វើជាមនុស្សស្ដាប់គេដោយយកចិត្ដទុកដាក់ នឹងធ្វើឱ្យបុរស បើកចំហដោយមិនលាក់លៀម និងប្រាប់អ្នកពីរឿងអាថ៌កំបាំងរបស់គាត់ ។ នៅពេលអ្នកដឹងពីចំណង់ចំណូលចិត្ដផ្នែកកីឡា រសនិយមផ្នែកតន្រ្ដី និងចំណង់ចំណូលចិត្ដរបស់គាត់ផ្សេងទៀត វាធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការសាប់ប្រាយគាត់។ ការអញ្ជើញគាត់ទៅមើលការប្រគុំតន្រ្ដី ដែលអ្នកទាំងពីរចូលចិត្ដដូចគ្នា នឹងធ្វើឱ្យគាត់ចូលចិត្ដអ្នកកាន់តែខ្លាំង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth