(ក្រុងឡុងដ៍)៖ ក្លឹបជើងឯក Premier League របស់អង់គ្លេស Leicester City បានឈានដល់កិច្ចព្រមព្រៀងទិញយក កីឡាករខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Ahmed Musa ជាផ្លូវការហើយពីក្លឹបរបស់រុស្ស៊ី CSKA Moscow កាលពីថ្ងៃចន្ទម្សិលមិញ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករដែលទើបតែមានវ័យ២៣ឆ្នាំ នឹងធ្វើដំណើរចេញពីប្រទេសរុស្ស៊ី នៅថ្ងៃនេះ ដើម្បីមកពិនិត្យសុខភាពនៅក្នុងពហុកីឡដ្ឋាន King Powers ថ្ងៃពុធស្អែកនេះ មុនចរចាពីតម្លៃខ្លួន និងកិច្ចសន្យាក្នុងក្លឹបថ្មី ដែលត្រូវបានគេដឹងថា ជាកីឡាករមានតម្លៃខ្លួនថ្លៃក្នុងក្លឹបជើងខ្លាំងមួយនេះ។

Musa បានមកចូលរួមលេងឲ្យក្លឹបរុស្ស៊ី CSKA Moscow កាលពីឆ្នាំ២០១២ ដោយបានចូលលេង១៦៨ប្រកួត និងស៊ុតបញ្ចូលទីបាន៥៤គ្រាប់ ហើយក៏ជាកីឡាករជើងខ្លាំងក្នុងក្រុមជម្រើសជាតិនីហ្សេរីយ៉ា ១រូបផងដែរ ដែលស៊ុត បញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង កាលពីក្រុមជម្រើសជាតិស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ ចាញ់អាហ្សង់ទីន ៣-២ នៅ World Cup 2014 នៃប្រទេសប្រេស៊ីល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង