CamNews

គូស្នេហ៍​ក្នុង​រឿង​កូរ៉េ 8 គូ ដែល​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ទាំងក្នុងនិងក្រៅសាច់រឿង

តោះ​មក​មើ​ល​តើ​គូស្នេហ៍​ណា​មួយ ដែល​អ្នក​ពេញ​ចិត្ត​ជាងគេ?

Lee Chung Ah & Lee Ki Woo

លោក Lee Ki Woo និង កញ្ញា Lee Chung Ah បាន​សម្តែង​រួម​គ្នា​ក្នុង​រឿង​ភាគ Flower Boy Ramen Shop ក្នុង​ឆ្នាំ ២០១១។ លោក​ Lee Ki Woo ចំណាយ​ពេល​ពីរ​ឆ្នាំ ទម្រាំ​ដាច់​ចិត្ត​សុំ​ណាត់​ កញ្ញា Lee Chung Ah ទៅ​ក្រៅ ក្នុង​ឆ្នាំ ២០១៣។​ ពួក​គេ​ទាំង​ពីរ​នៅ​តែ​ស្រលាញ់គ្នា​ រហូត​ដល់​ពេល​នេះ។

Goo Hye Sun & Ahn Jae Hyun

ពួក​គេ​ទាំង​ពីរ គឺ​ជា​តួឯក​ក្នុង​រឿង Blood ដែល​បាន​ណាត់​គ្នាអស់រយៈពេលមួយ​ឆ្នាំបន្ទាប់​ពី​រឿង​ភាគ​ត្រូវ​បាន​ផ្សាយ។ ពួក​គេ​បានរស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល ក្រោយ​​រៀប​ការ​នៅ ឆ្នាំ ២០១៦។

Ji Sung & Lee Bo Young

សម្រាប់​មួយ​គូ​នេះវិញ ពួកគេ​បាន​ស្គាល់​គ្នា​ក្នុង​ឆ្នាំ ២០០៤ ក្នុង​រឿង Save The Last Dance For Me។ ពួក​គេ​ចំណាយ​ពេល ៤ ឆ្នាំ ទម្រាំ​ដាច់​ចិត្ត​ណាត់​គ្នា​ ដើម្បីរៀន​យល់​ចិត្ត​គ្នា​ទៅ​វិញទៅ​មក។ ពួក​គេ​បាន​រៀប​ការ​នឹង​គ្នា​ ក្នុង​ឆ្នាំ ២០១៣  និង​មាន​កូន​មួយ​ឈ្មោះ Kwak Ji Yoo។

Eugene & Ki Tae Young

ដោយ​សារ​រឿង​ភាគ Creating Destiny បាន​ធ្វើ​ឲ្យ​គូស្នេហ៍ Eugene និង Ki Tae Young មាន​និស្ស័យ​នឹង​គ្នា រហូត​បាន​រៀប​ការ​នឹង​គ្នា​ក្នុង​ឆ្នាំ ២០១១ និង​មាន​កូន​ម្នាក់​ក្នុង​ឆ្នាំ ២០១៥។

Lee Chun Hee & Jun Hae Jin

តាមរយៈគូស្នេហ៍​នេះ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា អាយុ​ត្រឹម​តែ​ជា​តួលេខ​ប៉ុណ្ណោះ។ ទោះ​បី​ជា​ពួក​គេ​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​ ៩​ឆ្នាំ តារា​សម្តែង Lee Chun Hee និង Jun Hae Jin បាន​សម្តែង​រួម​គ្នា​ក្នុង​រឿង Smile នឹង​បាន​ណាត់​គ្នា​ក្នុង​ឆ្នាំ ២០០៩ បន្ទាប់​មក​រៀប​ការ​ក្នុង​ឆ្នាំ ២០១១។ ឥលូវ​នេះ ពួក​គេ​មាន​កូន​ស្រី​មួយ​រួម​គ្នា​។​

Han Ga In & Yun Jung Hoon

ចំណែក​មួយ​គូនេះវិញ គឺ​រស់​នៅ​ជាមួយ​​គ្នា​យូរមក​ហើយ។ ពួកគេ​ណាត់​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០០៣ បន្ទាប់​ពី​បាន​ជួប​គ្នា​ក្នុង​រឿង Yellow Handkerchief ។ ពួកគេ​សម្រេច​ចិត្ត​រៀប​ការ​ក្នុង​ឆ្នាំ ២០១៥។ បន្ទាប់​ពី​នៅ​ជាមួយ​គ្នា​អស់​រយៈពេល ១១ ឆ្នាំ ពួក​គេ​មាន​កូន​ដំបូង​ក្នុង​ឆ្នាំ ២០១៦។

Nam Joo Hyuk & Lee Sung Kyung

ពួកគេ​ទាំង​ពីរ​បាន​លង់​ស្រលាញ់គ្នា​ ក្នុង​កំឡុង​ពេល​ថត​រឿង Weightlifting Fairy Kim Bok Joo ហើយ​បាន​បន្ត​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​រហូត​មក។ ពួកគេ​ធ្លាប់​ជាមិត្ត​ភក្តិ​នឹង​គ្នា​ តាំង​ពី​ធ្លាប់​ធ្វើ​តារាម៉ូដែល​មក​ម្ល៉េះ ប៉ុន្តែ​ឥលូវនេះ ពួកគេ​បាន​ឈាន​ដល់​ទំនាក់ទំនង​មួយ​​ ដែល​លើស​ពីមិត្ត​ភក្តិ​ធម្មតា។

Song Joong Ki & Song Hye Kyo

លោក Song Joong Ki និង Song Hye Kyo បាន​ចូល​រួម​សម្តែ​ជា​មួយ​គ្នា​ក្នុង​រឿង​ភាគ​ល្បីមួយគឺ Descendants of the Sun។ បន្ទាប់​ពី​មាន​ពាក្យ​លេចឮ ពី​ទំនាក់ទំនង​របស់​ពួកគេ ដូចជា​ណាត់​គ្នា​ទៅ​ដំណើរ​កម្សាន្តនៅ បាលី ពួកគេ​ទាំង​ពីរ​បាន​ប្រកាស​ពី​ដំណឹង​រៀប​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ នៅ​ខែ​តុលា​ ខាង​មុខ​នេះ ៕

ប្រែសម្រួល៖ High

ប្រភព៖ Koreaboo