ប៉េកាំង៖ នាង Xie អាយុ២៧ឆ្នាំ រស់នៅក្នុងតំបន់ Hangzhou, Zhejiang នៃប្រទេសចិន បានផ្លាស់ប្តូរអាជីពរបស់នាង ពីអ្នកបម្រើលើយន្តហោះ មកធ្វើជាអ្នកជំនាញបកហែកក្តាមបញ្ចុកបុរសៗ ស្ទើរតែមិនគួរឲ្យជឿឡើយថា នាងអាចស្វែង រកប្រាក់បានរាប់ពាន់ដុល្លារក្នុង១ខែៗ ពីមុខរបរថ្មីមួយនេះ ។

នាង Xie បានផ្សព្វផ្សាយពីសេវាកម្មរបស់នាង នៅលើគេហទំព័រដ៏ប្រជាប្រិយភាពមួយ ហើយនាងបាននិយាយថា នាងទទួលបានប្រាក់១០យ័ន ស្មើនឹង ១.៦ដុល្លារពីការហែកក្តាមមួយយកសាច់ចេញ ហើយបើបញ្ចុកសាច់ក្តាមនោះដល់បុរសៗ ជាអតិថិជនដែលត្រូវការបែបនេះ គឺត្រូវបន្ថែមប្រាក់ប្រមាណ ៥យ័ន ស្មើនឹង ០.៨០ដុល្លារទៀត ។

នាង Xie បានបញ្ជាក់ថា អតិថិជនខ្លះហ៊ានចំណាយប្រាក់ឲ្យថ្លៃសេវា ដល់នាងច្រើនដែរ ដូចជាមានបុរសអាយុ៣៩ឆ្នាំ ម្នាក់ឈ្មោះ Feng បានឲ្យប្រាក់នាងដល់ទៅ $41 ឬ ២៦០យ័ន ចំពោះការបម្រើសេវាកម្មហែកក្តាមរបស់នាងនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល