CamNews

គ្រាន់​តែ​រឿង​ប្តូរ​ប៉ុស្តិ៍​ទូរ​ទស្សន៍ ម្តាយ​ច្របាច់​ក​កូន​ប្រុស​អាយុ​១៤​ឆ្នាំ វិះ​តែ​នឹង​ក្ស័យ

(តូក្យូ)៖ ស្ទើរតែមិនគួរឲ្យជឿសោះថា ស្ត្រីជាម្តាយម្នាក់បែរជាមានចិត្តឃោរឃៅចង់ច្របាច់កកូនប្រុស​វិះ​ថប់​ដង្ហើម​ស្លាប់​ព្រោះ​តែ​ខឹង​កូន​ប្តូរ​ប៉ុស្តិ៍ទូរទស្សន៍។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​អាយុ​៣៩​ឆ្នាំ​ឈ្មោះ Yukiko Inoue ដោយចោទប្រកាន់ថាច្របាច់កកូនប្រុស​អាយុ​១៤​ឆ្នាំ ខណៈ​ពេល​ឈ្លោះ​ប្រកែក​គ្នា​រឿង​ប្តូរ​ប៉ុស្តិ៍​ទូរ​ទស្សន៍​ដោយ​គេ​ចង់​មើល​កម្ម​វិធី​ដែល​ខ្លួន​ចូលចិត្តតែម្តាយខឹងចង់បិទទូរទស្សន៍វិញ។

ក្រោយថ្ងៃកើតហេតុ Inoue ជាម្តាយក៏បានទូរស័ព្ទប្រាប់ប៉ូលីសពីអ្វីដែលនាងបានធ្វើ រីឯក្មេងប្រុសរង​របួស​ស្នាម​ត្រង់​ក ហើយ​គេ​បាន​ប្រាប់ប៉ូលិសថា ម្តាយរឹតកនិងគំរាមសម្លាប់រូបគេ​ទៀត​ផង​។

រយៈពេល២ឆ្នាំកន្លងទៅនេះប៉ូលីសនិយាយថា គេបានទទួលរបាយការណ៍ថាក្នុងផ្ទះនេះកើតមានអំពើហិង្សា​ ៣ដង​រួច​មក​ហើយ ចំណែក​នាង Inoue វិញសារភាពថា នាង​ពិត​ជា​បាន​ច្របាច់​ក​កូន​ប្រុស​មែន​ តែ​គ្មាន​បំណង​សម្លាប់​គេ​ទេ តែទោះយ៉ាងណា​សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីជាម្តាយរូបនេះទៅតុលាការ រង់ចាំ​ការ​កាត់ទោសពីបទប៉ុនប៉ងឃាតកម្មលើកូនប្រុសអនីតិជន។

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង