CamNews

ជនរងគ្រោះ ក្នុងអំពើប្លន់យប់មិញ នៅខណ្ឌដង្កោ គេចវេសដាក់ពាក្យ បណ្តឹង និងមិនប្រាប់ការពិត ដល់សមត្ថកិច្ច

ភ្នំពេញ : អធិការនគរបាល ខណ្ឌដង្កោ លោក ជឹម ស៊ីថា សហកាជាមួយកម្លាំង អាវុធហត្ថ នៅព្រឹកថ្ងៃទី​១៧ ​ខែសីហា ឆ្នាំ២០១៥នេះ បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ក្រោយទទួលព័ត៌មាន អំពើករណី ប្លន់ ម៉ូតូ ម៉ាកគុប មួយគ្រឿង បង្កឡើងដោយជនសង្ស័យ៣នាក់ កាំភ្លើង២ដើម កាលពីយប់មិញ ប៉ុន្តែជនរងគ្រោះ បានគេចវេសមិនមកដាក់ពាក្យបណ្តឹង និងមិន ប្រាប់ការពិត ដល់សមត្ថកិច្ច។

លោក ជឹម ស៊ីថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា ក្រោយទូរស័ព្ទ ទៅជនរងគ្រោះ ស្រាប់តែម្ចាស់ទូរស័ព្ទ ប្រាប់មកវិញថា ខ្លួនអត់ដឹងអ្វីទេ ពីព្រោះកាលពីយប់មិញ គេខ្ចី ទូរស័ព្ទរបស់ ខ្លួន យកទៅតេប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល អំពីករណីនេះ ហើយក្រោយ ពេលសួរនាំច្រើន រូបគេក៏បិតទូរស័ព្ទតែម្តង។

ក្រោយធ្វើការសួរនាំទៀត លោកអធិការ បានតេជួបជនរងគ្រោះ ដែលបានរាយការណ៏អំពីព័ត៌មានេះ ប៉ុន្តែរូបគេ មិនបាននិយាយអ្វីទាំងអស់ រួចក៏បិតទូរស័ព្ទតែម្តង ។

ជាមួយគ្នានេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក៏បានតេទៅលេខជនរងគ្រោះ 096 777 0621 ប៉ុន្តែត្រូវបានម្ចាស់ទូរស័ព្ទរូបនេះឆ្លើយទាំងមិនទាន់បានសួរនាំថា ខ្ញុំអត់ដឹងអីទេ មិត្តភ័ក្រខ្ញុំជាអ្នកខ្ចីតេទេ ហើយឥឡូវ វា បានជិះម៉ូតូទៅធ្វើការបាត់ហើយ ។

បើតាមអធិការនគរបាល ខណ្ឌដង្កោ ក្រោយការសួរនាំ និងសួរនាំនៅកន្លែងកើតហេតុនោះ លោកសន្និដ្ឋានថា ពុំមានករណីប្លន់កើតឡើងនោះឡើយ ហើយលោក សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំរាយការណ៏ខុសពីការពិត នាំបង្កអសន្តិសុខ និងចលាចលកើតមានឡើង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ បុរសម្នាក់ បានទូរស័ព្ទ​ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា មាន ចោរប្លន់មានគ្នា៣នាក់ ជាមួយកាំភ្លើង៣ដើម បានស្ទាក់ប្លន់ម៉ូតូម៉ាក គុបជ្រុងធំ ពណ៌ទឹកប៊ិច ស្លាកលេខភ្នំពេញ 1BQ-4017 ស្ថិតនៅចំណុចស្ពានទួលពង្រ ឆ្លងទៅបុរី លឹម ឈាងហាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជនរងគ្រោះក្នុងករណីប្លន់នេះបាននិយាយថា រូបគេមានឈ្មោះ ថន ធឿន អាយុ១៩ឆ្នាំ មុខរបរជាកម្មករ​រោងចក្រ នៅម្តុំទួលពង្រ និងមានស្រុកកំណើត នៅខេត្តព្រៃវែង។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល