(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀងបែបសិចស៊ី លេងស្ទីលយុវវ័យ កញ្ញា ហ្វីហ្វី បានចេញមុខទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួន បន្ទាប់ពីឆាកជីវិតរបស់នាង តែងតែទទួលបាននូវ ភាពបរាជ័យ ដោយក្នុងនោះ នាងបានកត់សម្គាល់ឃើញថា មានតែពីរចំណុច ប៉ុណ្ណោះ ដែលនាំនាងឲ្យធ្លាក់ចូលក្នុងផ្លូវមួយនេះ។ ពីរចំណុចដែលបានទាញ កញ្ញា ហ្វីហ្វី ឲ្យចូលក្នុងរណ្ដៅបរាជ័យ ត្រូវបាននាងបង្ហើបថា គឺការទុកចិត្តមនុស្សនៅក្បែរខ្លួនខ្លាំងពេក និងការរាប់មិត្តភក្តិ ប៉ះចំតែមនុស្សអាត្មានិយម មិនដូចអ្វីដែលនាងបានចំណាយទឹកចិត្ត ស្រឡាញ់គេទាំងអស់គ្នាវិញ នោះទេ។

តារាស្រីកញ្ញា ហ្វីហ្វី បានទម្លាយថា «ពេលដែលទៅណាមកណា ឬធ្វើអ្វីមួយភាគច្រើនណាស់ ដែលខ្ញុំទទួលបានជោគជ័យ តែមានរឿង២យ៉ាង ដែលខ្ញុំបរាជ័យ គឺទុកចិត្តមនុស្ស និងរាប់អានមិត្តភក្តិ គឺខ្ញុំមិនដែលជោគជ័យ មិនមែនមិនមានមិត្តល្អ តែកម្រមានមិត្តដែលស្រឡាញ់រាប់អានខ្ញុំ ដូចខ្ញុំស្រឡាញ់គេណាស់។ លាសិនហើយមនុស្សអាត្មានិយម សូមឈប់ត្រឹមហ្នឹង លែងចង់ធ្វើល្អជាមួយនរណាទៀតហើយ បាយ បាយ..!»។

ទោះបីជាមានការលើកឡើងបែបនេះ ពីសំណាក់តារាស្រី កញ្ញា ហ្វីហ្វី ចំពោះរឿងដែលបរាជ័យ លើការរាប់អានមិត្តភក្តិយ៉ាងនេះ ក៏ពិតមែន។ ប៉ុន្តែនាងមិនបានទម្លាយពីបុគ្គល ដែលបោកចិត្ត ឬនិយាយកុហកនាងឲ្យមហាជនបានដឹង និងស្គាល់ជាសាធារណៈនោះឡើយ ខណៈកន្លងមកតារាស្រីរូបនេះ ហាក់ដូចជាពុំសូវមានជម្លោះ ជាមួយនរណាម្នាក់នោះទេ។

សូមបញ្ជាក់ថា តារាស្រីកញ្ញា ហ្វីហ្វី ជាការកត់សម្គាល់ ត្រូវបានគេដឹងថា នាងក៏ជាតារាស្រីមួយរូប ចូលចិត្តស្លៀកពាក់ តុបតែងខ្លួនរបៀបសិចស៊ី បញ្ចេញសាច់គល់ភ្លៅសខ្ចី រន្ធផ្ចិត និងដើមទ្រូងមូលក្បំ ទាមទារការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ទស្សនិជន ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង