ការសាក់រូប គឺជាសិល្បៈមួយ ដែលយុវវ័យបច្ចុប្បន្នភាគច្រើន មានការពេញនិយមជាខ្លាំង មិនថាស្រី ឬប្រុសនោះទេ សុទ្ធតែចង់បានរូបសាក់ណាមួយ ត្រូវបានឆ្លាក់នៅលើកន្លែង ដែលខ្លួនចូលចិត្ដ ។ ប៉ុន្ដែទោះជា មានការចូលចិត្ដ ក៏មានការប្រុងប្រយ័ត្នជាមុនផងដែរ ព្រោះការសាក់រូបនេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុដូចខាងក្រោម៖

១. អលែក្ស៊ីស្បែក៖ ការសាក់រូប អាចចេញជារូបរាងដោយប្រើទឹកថ្នាំច្រើនពណ៌ ។ ទឹកថ្នាំទាំងនោះ អាចមានដូចជា លឿង បៃតង ក្រហម និងខៀវ ដែលអាចបណ្ដាលឱ្យមានស្នាមកន្ទួលនៅលើស្បែក បើទោះជាក្រោយការចាក់សាក់ពីរ ឬបីឆ្នាំក៏ដោយ។

២. ការឆ្លងរោគដល់ស្បែក៖ ប្រសិនបើស្បែករបស់អ្នកងាយប្រតិកម្ម ឬម្ជុលដែលប្រើដើម្បីសាក់រូបនោះ មានផ្ទុកមេរោគ អ្នកនឹងអាចឆ្លងរោគបាន ។ ម្យ៉ាងទៀត អ្នកអាចមានអាការៈរមាស់ នៅជុំវិញស្បែក ដែលបានសាក់រយៈពេលពីរបីថ្ងៃ ។ សូមធ្វើការប្រឹក្សាជាមួយអ្នកជំនាញប្រសិនបើកើតបញ្ហានោះឡើង ។

៣. ស្នាមសម្លាក់កប់ក្នុងសាច់៖ ការសាក់រូប អាចនាំឱ្យស្នាមសម្លាកកប់ក្នុងស្បែក ដែលនាំឱ្យមានការរលាក នៅជុំវិញស្នាមសាក់ ។

៤. ឆ្លងរោគតាមរយៈឈាម៖ ម៉ាស៊ីន ដែលប្រើសម្រាប់សាក់រូប គួរតែពិនិត្យឱ្យបានល្អិតល្អន់ មុនពេលធ្វើការសាក់រូប។ ការប្រើម៉ាស៊ីនកខ្វក់ ជាប់សំណាកឈាមផ្ទុកមេរោគ អាចបណ្ដាលឱ្យកើតជំងឺផ្សេងៗដូចជា ជំងឺថ្លើមប្រភេទបេ និងសេជាដើម។ល។

អត្ថបទ៖ សារ៉ាត

ប្រភព៖ onlymyhealth