CamNews

តារា​សម្តែង នាង Oh Ji Eun លា​ឈប់​ពី​ការ​​សម្តែង ទាំង​ពាក់​កណ្តាល​ទី ព្រោះ​តែ​រង​របួស​ជើង​ ត្រូវ​ចូល

(កូរ៉េ)៖ នាង Oh Ji Eun តារាសម្តែង ក្នុងផលិតកម្ម Mystic Entertainment បានសម្រេចចិត្តលាឈប់ ពីការថតខ្សែភាពយន្ត ឲ្យទូរទ​ស្សន៍ MBC របស់កូរ៉េ គឺរឿង Blow Breeze កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅនេះ ដោយខាងផលិតកម្ម បានចេញប្រកាសជាសាធារណៈ ពីរឿងនេះជូនមហាជន ក៏ដូចជាអ្នកគាំទ្រនាង ឲ្យបានដឹងផងដែរ។

នៅក្នុងសេចក្តីប្រកាសនោះ បញ្ជាក់ថា តារាស្រី Oh Ji Eun បានរងរបួសជើង ក្នុងឧបទ្ទវហេតុ កំឡុងពេលថតខ្សែភាពយន្តរឿង Blow Breeze របស់ទូរទស្សន៍ MBC កាលពីថ្ងៃទី២៦ ខែកញ្ញា ហើយត្រូវប្រើពេលវេលា ប្រមាណ​៨សប្តាហ៍​ ទើបអាចជាសះស្បើយ។ ដំ​បូង Ji Eun នៅតែចង់បន្តថតរឿង ទោះបីស្ថិតក្នុងសភាព កំពុងទទួលការព្យាបាលក៏ដោយ តែក្រោយមកនាងក៏សម្រេចចិត្ត បញ្ឈប់ការថតរឿងនេះ នៅពេលពិគ្រោះជា មួយអ្នករួមការងារ​ និងផលិតកររួច ព្រោះនាងត្រូវទទួលការវះកាត់ព្យាបាល របួសជើងអាចធ្វើឲ្យរបួសកាន់ តែធ្ងន់បាន។

នៅក្នុងខ្សែភាពយន្តរឿង Blow Breeze ដែលតារាស្រីរូបនេះ បានសម្តែង គឺនាងថតបាន​១២ភាគហើយ តែគួរឲ្យស្តាយ​ដែល Ji Eun ត្រូវលាឈប់ពីការសម្តែង ព្រោះតែពិបាកនឹងបន្តថតទៀតបាន ហើយ​អ្នកគាំទ្រសង្ឃឹមថា នាងនឹងជាសះស្បើយឆាប់ៗ ដើម្បីបានបម្រើអារម្មណ៍ ទស្សនិកជនជាថ្មីម្តងទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង