CamNews

នាយក​ប្រតិ​បត្តិ Apple លោក Tim Cook នឹង​ទៅ​ចិន​ឆាប់ៗ​នេះ បន្ទាប់​​ពី​ភាគ​ហ៊ុន​ដាំ​ក្បាល ចុះ

(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការមួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ចិន ខណៈដែល​ទីផ្សារ​ភាគហ៊ុនរបស់ Apple ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ប្រទេស​ចិន នេះ​បើយោងតាមការចេញផ្សាយរបស់​សារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា។

នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ លោក Tim Cook បានទៅបំពេញទស្សនកិច្ចនៅចិនជាញឹកញាប់ ប៉ុន្តែការបំពេញ​​ទស្សន​កិច្ច​លើក​នេះ គឺ​មាន​សារសំខាន់​ជាង​លើក​ណា​ទាំង​អស់ ព្រោះថា តួលេខនៃការលក់ iPhone នៅ​ចិន ក៏​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រី​មាស​ដើម​ឆ្នាំ​នេះ ជា​ពិសេស​គឺ​ទីផ្សារ​ភាគ​ហ៊ុន Apple បាន​ធ្លាក់​ចុះ​រហូត​ដល់​ជាង ២០ភាគរយ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ មួយវិញទៀត តុលា​ការ​ចិន បាន​សម្រេច​ក្ដី​ឲ្យ Apple ចាញ់​ក្នុង​ជម្លោះ​ប៉ា​តង់ IPHONE ជាមួយនឹងក្រុមហ៊ុនចិន។

មូលហេតុធំៗទាំងនេះហើយ ដែលជំរុញឲ្យលោក Tim Cook សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីពិភាក្សា​ជាមួយ​នឹង​ដៃ​គូពាណិជ្ជ​កម្ម និង​ជា​ពិសេស​គឺ​រដ្ឋាភិបាលចិនតែម្ដង។

គួរបញ្ជាក់ផងដែរថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple មិនធ្លាប់ធ្លាក់ចុះយ៉ាងដូច្នេះឡើយ ក្នុងរយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង