ចាប់តាំងពីបានចូលមកដល់ព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៥មកក្រុមហ៊ុនទិន្នន័យអន្តរជាតិ ហៅកាត់ថា(IDG) បានស្វែងរកឃើញអំពីតំលៃនៃទីផ្សារ ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវិស័យ ព័ត៌មានវិទ្យា និង ទូរគមនាគមន៍។ ក្នុងការអនុវត្តផ្ទាល់ ក្រុមហ៊ុនទិន្នន័យអន្តរជាតិIDGប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនិងបុគ្គលិកជំនាញៗដែលមានការហ្វឹកហាត់កំរិតខ្ពស់ និងធ្វើការបំរើដល់ប្រជាជនកម្ពុជាដើម្បីជួយជំរុញនាំទៅរក ភាពជោគជ័យនៃវិស័យបច្ចេកវិទ្យា ហើយនិងប្រែអោយក្លាយទៅជាប្រភពដែលគួរអោយ ជឿជាក់បានសំរាប់ធ្វើការណែនាំនិងធ្វើអោយកាន់តែមានភាពច្បាស់លាស់ឡើងឈានចូល ទៅ រក បច្ចេកវិជ្ជាទំនើបៗនិងនិន្នាការជុំវិញពិភពលោក។
ជាមួយនិងគោលបំណងដើម្បី ធ្វើការបង្ហាញអំពីការអភិវឌ្ឍន៍ នៃវិស័យICTនិងទូរគមនាគមន៍ ហើយក៏ដូចជាការធ្វើការផ្សព្វផ្សាយដ៏ល្អមួយ នៃការប្រើប្រាស់ ប្រព័ន្ធ ICT និង
ទូរគមនាគមន៍ ក៏ដូចជាការជួយសំរួលក្នុងការបើកទ្វារទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDGបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយអាជ្ញាធរជាតិ ទទួលបន្ទុក កិច្ចការ អភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យា គមនាគមន៍ព័តមានវិទ្យា(NiDA) ព្រមទាំងមានការ គាំទ្រដ៏ខ្លាំងក្លាពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ក្នុងការរៀបចំ
ពិព័រណ៍ និង សន្និសិទអន្តរជាតិស្តីពីព័តមានវិទ្យា និងគមនាគមន៍។ព្រឹត្តិការណ៍ពិព័រណ៍នេះ
មានដំណើរការយ៉ាងរលូន និងមានការរីកចំរើន គួរអោយកត់សំគាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ ចាប់តាំងពីការចាប់បដិសន្ធិក្នុងឆ្នាំ២០០៥មក ហើយក៏ក្លាយខ្លួនជាវេទិការគំរូតែមួយគត់សំរាប់ឧស្សាហកម្ម នៃឧស្សាហកម្មវិស័យ ព័ត៌មានវិទ្យា និងទូរគមនាគមន៍។ជាងនេះទៅទៀត
ពិព័រណ៍ និង សន្និសិទអន្តរជាតិស្តីពីព័តមានវិទ្យា និងគមនាគមន៍ត្រូវបានទទួលស្គាល់ថាជា
ប្រភពនៃសក្តានុពលភាពជាតិមួយដែលមានការនាំមុខគេសំរាប់វិស័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ ដែលបានផ្តល់អោយនូវរាល់ដំណោះស្រាយ ផ្សេងៗ នៅក្នុងវិស័យ។ ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលជាគោលបំណង
រំពឹងទុកមួយពីសំណាក់បណ្តារអ្នកលក់ និង អ្នកធ្វើការចែកចាយ ប្រព័ន្ធ ព័ត៌មានវិទ្យា ទាំងក្នុង
ស្រុក និងអន្តរជាតិ។
សំរាប់ការរៀបចំជាលើកទី ៧នេះ និងប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី ១ រហូតដល់ ថ្ងៃទី ៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលជាមជ្ឈមណ្ឌលតាំងពិព័រណ៍ធំជាងគេបង្អស់ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG ASEAN បានធ្វើការប្តេជ្ញាចិត្តយ៉ាង
មុតមាំថានិងធ្វើការបំពេញតួរនាទី យ៉ាងសកម្ម ក្នុងនាមជាពិព័រណ៍ និង សន្និសិទ អន្តរជាតិស្តីពីព័តមានវិទ្យា និងគមនាគមន៍ដែលធំជាងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រ
កម្ពុជា ដែលនិង ធ្វើការស្រូបយក បណ្តារអ្នកលក់ទាំងក្នុងស្រុក តាមតំបន់ និងអន្តរជាតិមក
ធ្វើការដាក់តាំងបង្ហាញ អំពីផលិតផល និងបច្ចេកវិទ្យាទំនើបៗ និងថ្មី របស់ពួកគេ ក៏ដូចជា
ជាការរៀបចំនូវការឃោសនាបញ្ចុះបញ្ចូលដើម្បីធ្វើការទាក់ទាញផ្សេងៗ។ព្រឹត្តិការណ៍ពិព័រណ៍
បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់យុវវ័យក្នុងប្រទេសកម្ពុជាយើងដើម្បី អោយ
ពួកគេអាចឈានទៅរកការសិក្សា អំពីនិន្នការ និងផ្នត់គំនិតនៃវិស័យព័ត៌មានវិទ្យាដែលឆ្លង
កាត់គ្រប់តំបន់និងសាកល។
ដោយសារការទទួលបានជោគជ័យ ជាបន្តនៃការរៀបចំពិព័រណ៍ និង សន្និសិទ អន្តរជាតិស្តីពីព័តមានវិទ្យា និងគមនាគមន៍ បានធ្វើអោយមានការជំរុញអោយក្រុមហ៊ុន ទិន្នន័យអន្តរជាតិ IDG បានធ្វើការរៀបចំឡើង នូវពិធីប្រគល់ពាន់រង្វាន់ICT នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។នេះជាប្រភេទពាន់រង្វាន់ដែលមានតែមួយគត់នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់អំពីភាពអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃឧស្សាហកម្ម
វិស័យICT ជាមួយនិងកំនើននៃក្រុមហ៊ុនថ្មីៗជាចូលមកក្នុងទីផ្សារ។ ពិធីប្រគល់ពាន់រង្វាន់នេះ
ត្រូវបានប្រារព្វជាលើកដំបូងនៅក្នុងឆ្នាំ២០០៩ ហើយឆ្លងកាត់រយះពេល២ឆ្នាំបន្ទាប់មក ពិធី
ប្រគល់ពាន់រង្វាន់ ស្តីអំពី ផលិតផល និងសេវាកម្ម ICT ដែលល្អដាច់គេ នេះ ត្រូវបានប្រគល់
ជូនដល់ក្រុមហ៊ុនពាណិជ្ជកម្ម ICTដែលនាំមុខគេ មានចំនួនច្រើនជាង ២០ក្រុមហ៊ុនសំរាប់ធ្វើការបញ្ជាក់អំពីផលិតផល និងសេវាកម្ម របស់ពួកគេដែលត្រូវបានទទួលស្គាល់ថា មានភាពល្អដាច់គេនៅក្នុងទីផ្សារក្នុងស្រុក។ ក្នុងការរៀបចំជាលើកទី៣ប្រចាំឆ្នាំនេះ ក្រុមអ្នក រៀបចំកម្មវិធី បានសំរេចចិត្តយ៉ាងម៉តចត់ដើម្បីធ្វើការពង្រីកឡើងនូវគុណភាពក៏ដូចជា ចំនួន នៃពាន់រង្វាន់។ ហើយនេះក៏ជាលើកដំបូងបំផុតនៃការបង្កើតអោយមានគណះកម្មាធិការ ដើម្បីធ្វើការវិនិច្ឆ័យអំពីពាន់រង្វាន់ត្រូវបានចូលរួមដោយបណ្តារអ្នកជំនាញដែលមាន កិត្តិនាម ល្បីៗ ក្នុងវិស័យ ICT ដែលអញ្ជើញមកពី ទីភ្នាក់ងាររដ្ឋាភិបាល, សមាគមន៍, វិស័យឯកជន, ស្ថាប័នអប់រំ និងសារព័ត៌មាន ចូលរួមទាំងអស់គ្នាក្នុងការ រៀបចំនូវមាតិការ និងដំណើរ ការនៃរង្វាន់។ គណះកម្មាធិការវិនិច្ឆ័យពី រង្វាន់និងទទួលឧសត្រូវ យ៉ាងមុតមាំចំពោះ លទ្ធផល នៃរង្វាន់ ដើម្បីធ្វើអោយលទ្ធផលមានភាពសុក្រឹត្យ , សុពលភាព, យុត្តិធម៌ និងសុច្ចរិត។ ជាពិសេស ឆ្នាំនេះ ពាន់រង្វាន់មានការកើនឡើងរហូតដល់ចំនួន២៩ ពាន់ដែលត្រូវ បានចាត់ ចូលក្នុងបីក្រុមដូចជា: ផលិតផលប្រើប្រាស់, សេវាកម្មប្រើប្រាស់ និងផលិតផល ពាណិជ្ជកម្ម សហគ្រាសដើម្បីធ្វើការផ្សព្វផ្សាយ ជាមួយការធ្វើការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ វត្តមាន នៃការចូលរួម ចំណែកយ៉ាងសកម្ម នៃក្រុមហ៊ុនពាណិជ្ជកម្មICTទាំងអស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែចំពោះសេវាកម្មនៃការបំរើអតិថិជន នោះទេ ថែមទាំង សំរាប់ សេវាកម្ម និងដំណោះស្រាយផ្នែកពាណិជ្ជកម្មផងដែរ។