កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតគ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណម្នាក់ឱ្យជាប់ពន្ឋធនាគារ ៣០ ខែពីបទបង្ខាំងមិត្តស្រីរបស់ខ្លួនដោយខុសច្បាប់ និងធ្វើទារុណកម្មនាងនៅក្នុងផ្ទះល្វែងរបស់គាត់ ក្នុងខណ្ឌចំការមន កាលពីឆ្នាំមុន។

ចៅក្រម កុយ សៅ បានកំណត់អត្តសញ្ញាណគាត់ឈ្មោះថា ព្រឿង សំអឿន អាយុ ៣៩ ឆ្នាំជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ដែលត្រូវបានគេនិរទេសចេញពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៣ ពីបទពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។

លោកបានមានប្រសាសន៍ថា លោក សំអឿន ត្រូវបានចោទប្រកាន់ពីបទ ចាប់ខ្លួន និងឃុំឃាំងដោយខុសច្បាប់ ការប្រព្រឹត្តអំពើហិង្សាដោយចេតនា និង ការធ្វើទារុណកម្មផងដែរ។ គាត់ត្រូវបានចាប់ខ្លួន ដោយកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំមុន។

”តុលាការបានសម្រេចកាត់ទោស និងផ្តន្ទាទោសគាត់ឲ្យជាប់ពន្ឋធនាគារ ២ ឆ្នាំ ៦ ខែ” ។ ប៉ុន្តែគាត់មានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម ទៅតុលាការកំពូលក្នុងរយៈពេលមួយខែ ប្រសិនបើគាត់មិនទទួលយកការកាត់សេចក្ដីនេះ”។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថ បានឱ្យដឹងថាជនរងគ្រោះអាយុ ២២ ឆ្នាំ នៅឆ្នាំ ២០១៧ បានចាប់ផ្តើមមករៀនហាត់ប្រាណពី លោក សំអឿន នៅឯក្លឹប SuperFit ។ បន្ទាប់ពីរយៈពេលបីសប្តាហ៍ ពួកគេបានក្លាយជាសង្សារនឹងគ្នា ហើយពួកគេបានរួមភេទជារៀងរាល់សប្តាហ៍ នៅក្នុងផ្ទះសំណាក់។

របាយការណ៍នេះបានឱ្យដឹងទៀតថា កាលពី ខែមករា ឆ្នាំមុន លោក សំអឿន បានជួលផ្ទះល្វែងមួយ ហើយជនរងគ្រោះបានរួមភេទជាមួយគាត់ជារៀងរាល់ថ្ងៃ។ របាយការណ៍បានបញ្ជាក់ថា រាល់ពេលដែលពួកគេរួមភេទ លោក សំអឿន តែងតែវាយ និងធ្វើទារុណកម្ម ទៅលើជនរងគ្រោះ។

«រាល់ពេលដែលគាត់រួមភេទជាមួយជនរងគ្រោះគាត់តែងវាយដំ និងធ្វើទារុណកម្មលើរូបនាង»។ ”គាត់ខាំដៃ, មុខ, មាត់ និងរាងកាយ របស់នាងហើយថែមទាំងថតខ្សែវិដេអូ នូវសកម្មភាពរួមសិចទៀតផង”។

គាត់ក៏បានគំរាមសម្លាប់នាង ឬបង្ហោះវីដេអូសិច នៅលើហ្វេសប៊ុក ប្រសិនបើនាងហ៊ានចាកចេញពីគាត់។

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំមុន លោក សំអឿន បានដឹងថាជនរងគ្រោះបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀតរួចហើយ មុនពេលដែលនាងបានក្លាយជាមិត្តស្រីរបស់គាត់ ដូច្នេះគាត់បានវាយនាង ហើយចាក់សោរនៅផ្ទះល្វែងនៅយប់នោះ។

របាយការណ៍នេះបានបន្ដទៀតថា ជនរងគ្រោះបានទូរស័ព្ទទៅសមាជិកគ្រួសាររបស់នាងដែលរស់នៅក្នុងសង្កាត់នោះ ហើយពួកគេបានរាយការណ៍ទៅប៉ូលីសក្រុង។

ប៉ូលិសបានឆ្មក់ចូលផ្ទះល្វែងនៅម៉ោងប្រហែល ៩ ព្រឹកនៅ ថ្ងៃទី ១៦ ខែកញ្ញា និងបានចាប់ខ្លួន លោក សំអឿន មុននឹងជួយសង្គ្រោះជនរងគ្រោះ ហើយនាងត្រូវបានប៉ូលីសប្រគល់ទៅឲ្យក្រុមគ្រួសាររបស់នាងវិញ ៕

ប្រភព ៖ khmertimes