នៅអំឡុងរដូវត្រជាក់ វាមិនមែនជារឿងចំឡែកនោះទេ ដែលឃើញអង្គែបង្ហាញរូបរាងនៅលើស្បែកក្បាលរបស់អ្នក។ វាជារឿងមួយគួរឱ្យរង្កៀស និងខ្មាសអៀន ជាពិសេសនៅពេលដែលវាជ្រុះនៅលើស្មារបស់អ្នក។ ចៀសវាងការលួចជជុះវាចេញពីក្បាល នៅពេលគ្មានមនុស្សនៅ ហេតុអ្វីក៏អ្នកមិនសាកល្បងប្រើវិធីធម្មជាតិដើម្បីកម្ចាត់វាទៅ? វិធីធម្មជាតិដើម្បី កម្ចាត់អង្គែ គឺត្រូវប្រើជែលប្រទាលលកន្ទុយក្រពើមួយកញ្ចប់។ ជាតិអន្ធិលប្រទាលនេះ មានគុណសម្បត្ដិប្រឆាំងនឹងវីរុស និងបាក់តេរី ដែលសម្លាប់សរីរាង្គតូចល្អិត ជាហេតុបណ្ដាលឱ្យរលាក និងកើតអង្គែនៅលើស្បែកក្បាល និងថែមទាំងមានប្រសិទ្ធភាពការពារឬសសក់របស់អ្នក ពីកំណកល្អងធូលី និងជាតិប្រេងទៀតផង។

ដោយអាស្រ័យធាតុសកម្មនៃ ប្រទាលកន្ទុយក្រពើ វាមិនត្រឹតែមានប្រសិទ្ធភាពកាត់បន្ថយអង្គែពីស្បែកក្បាលរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងទប់ស្កាត់កុំឱ្យកើតមានសារឡើងវិញទៀតផង។ សូមសាកល្បងបង្កើត និងទាញយកប្រសិទ្ធភាពនៃប្រទាលកន្ទុយក្រពើទាំងអស់គ្នា៖

ជំហានអនុវត្ដ៖

យកប្រទាលកន្ទុយក្រពើទើបនឹងកាច់ច្រើនសន្លឹក ហើយយកកូនកាំបិតពុះវាចំពាក់កណ្ដាល រួចយកកូនស្លាបព្រាឆ្កៀលយកជាតិអន្ធិលចេញ។

ឆ្កៀលយកជាតិអន្ធិល នៃប្រទាលនេះឱ្យបាន ៥ ស្លាបព្រាបាយ

បន្ទាប់មកយកវាមកម៉ាស្សាលើស្បែកក្បាលរបស់អ្នក

សូមទុកវាឱ្យបានយ៉ាងតិច ៣០ ទៅ ៤៥នាទី

ក្រោយមកលាងសក់របស់អ្នក ដោយសាប៊ូកក់សក់ស្រាលៗ

សូមអនុវត្ដដូច្នេះ ឱ្យបានម្ដង ឬពីរដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ

ប្រទាលកន្ទុយក្រពើ គឺមានភាពត្រជាក់ពីធម្មជាតិ និងអាចប្រើបានចំពោះសក់គ្រប់ប្រភទ។ វាមិនបណ្ដាលឱ្យមានប្រតិកម្មអ្វីនោះទេ ដូច្នេះអ្នកអាចប្រើវាបានយ៉ាងមានសុវត្ថិភាព ដោយមិនបាច់ព្រួយបារម្ភអ្វីឡើយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ thehealthsite