ទោះជាបុរសរៀបការ ជាមួយភរិយា រួចហើយក្តី ក៏នៅតែត្រូវការ ពិភពផ្ទាល់ខ្លួនរបស់គេ ដាក់ ដោយ ឡែកមួយដែរ ហើយក្នុងចិត្តរបស់គេ ក៏នៅមានអាថ៍កំបាំងមួយ ចំនួនដែលមិនចង់ឲ្យភរិយា ដឹង....។

១- មានអារម្មណ៍ថា ភរិយាជាមនុស្សគូរឲ្យធុញថប់

ទោះជាពីមុនភរិយាជា “ស្ត្រីដ៏គួរឲ្យស្រលាញ់បំផុតក្នុងលោក” ក្តីប៉ុន្តែពេលរស់នៅ ជាមួយ គ្នាយូរៗទៅ គេអាចមាន អារម្មណ៍ថា អ្វីដែលគេធ្លាប់ធ្វើ ធា្លប់គិត ធ្លាប់សម្រេចចិត្ត តែម្នាក់ឯង បានយ៉ាង ឯករាជ្យ នោះ មកល់ពេលនេះ មានភរិយាកំពុង តែជ្រៀតជ្រែក និងកកូរកកាយ ក្នុងជីវិតរបស់គេ ។

២- មានអារម្មណ៍ថា ភរិយាជាដើមហេតុនៃការលំបាក

ពេលស្រលាញ់គ្នាថ្មីៗ គេបម្រើគូស្នេហ៍ យ៉ាងពេញចិត្តតែនៅពេលបាន គ្នាជាស្វាមី ភរិយាយូរៗ ទៅគេអាច មានអារម្មណ៍ថា ការមានភរិយា បានធ្វើឲ្យគេមានការលំបាក យ៉ាងធំធេង ប៉ុន្តែសុខចិត្ត ស៊ូទ្រាំ ។

៣- យកលេសការងារ ដើម្បីសេរីភាពផ្ទាល់ខ្លួន

គេអាចយកពេលការងារ ជាមូលហេតុអ្វីធ្វើឲ្យគេត្រូវ ត្រលប់មកផ្ទះ យប់ជ្រៅ ដែលធ្វើឲ្យ ភរិយាមិន មានការសង្ស័យ ឬបារម្ភ ។ ប៉ុន្តែជួនកាលក៏ត្រូវបែកការ ពេលនាងទូរស័ព្ទទៅសួរ នៅការិយាល័យ ធ្វើ របស់គេ (មិនមែនទូរស័ព្ទដៃទេ) ដើម្បីជាការពិនិត្យមើលថា តើគេនៅកន្លែង ធ្វើការមែន ឬយ៉ាងណា ?

៤- ប្រៀបធៀបភរិយា នឹងសង្សារចាស់របស់គេ

ជួនកាលគេអាចលួចគិតថា បើគេមិនស្រឡាញ់ ភរិយាសព្វថ្ងៃនេះទេ ហើយនៅ ស្រឡាញ់ គូស្នេហ៍ ចាស់ គេប្រហែលជាមាន សេចក្តីសុខ ជាងនេះដែរឬទេ ? ការសម្រេចចិត្ត រួមរស់ស្នេហា ជាមួយភរិយា សព្វថ្ងៃ ជាការសម្រេចចិត្តខុសឆ្គង ឬការត្រឹមត្រូវ ? ពេលគេខូចចិត្ត ឬក្រៀមក្រំ ដោយសារភរិយា ធ្វើឲ្យចិត្តរបស់គេ តែងតែរវើរវាយ នឹកដល់គូស្នេហ៍ចាស់ថា នាងប្រហែល ជាមិនធ្វើ ឲ្យគេក្រៀមក្រំ ដល់ថ្នាក់នេះទេ ។

៥- ធ្លាប់គិតក្បត់ចិត្តភរិយា

វាគ្រាន់តែជាការគិត ប៉ុណ្ណោះ ហើយតែងតែកើតឡើង នៅពេលដែលភ្នែក របស់គេបាន ឃើញរូប ស្រីស្អាត ត្រចៀករបស់គេ បានឮសូររឿងរ៉ាវរបស់ស្ត្រី ដែលទាក់ទាញ កាមារម្មណ៍បុរស ដែលធ្វើឲ្យ អារម្មណ៍គេ ពុះកញ្ច្រោលឡើង ។ ប៉ុន្តែនៅពេលមានភរិយា ក្បែរកាយ គេប្រហែលជា មិនគិត ផ្តេសផ្តាស ទៅរកស្ត្រីផ្សេងនោះទេ គេគិតតែពីស្វែងរក សេចក្តីសុខ ជាមួយភរិយាប៉ុណ្ណោះ ។

៦- តែធ្វើពុតជាមិន ចាប់អារម្មណ៍អើពើនឹងភរិយា

ស្ត្រីតែងតែបង្ហាញថា ខ្លួនផ្តល់ការចាប់អារម្មណ៍ គ្រប់យ៉ាងលើគូស្នេហ៍ និងតែងតែបង្ហាញ ការ ហួងហែង កង្វល់ដែលមាន ចំពោះគូស្នេហ៍ យ៉ាងច្បាស់និងមិនបាន បិតបាំងអារម្មណ៍របស់ខ្លួន ។ ប៉ុន្តែចំពោះបុរសវិញ បែរជាធ្វើឬកជាមិនអើពើ មិនខ្វាយខ្វល់ឬ មិនចាប់អារម្មណ៍ចំពោះស្ត្រី ជាគូស្នេហ៍ ខណៈដែលចិត្ត ពិតប្រាកដ របស់គេ មានការបារម្ភ និងស្រឡាញ់ភរិយាស្ទើលេប ។

៧- មានខ្ទង់សន្សំផ្ទាល់ខ្លួន

ចំពោះស្ត្រី ក្រៅពីចាប់អារម្មណ៍រូបសង្ហានឹងគុណសម្បតិ្ត ជាសុភាពបុរសរបស់ ស្វាមីហើយ ក៏ចាប់ អារម្មណ៍លើខ្ទង់ ចំណូលរបស់គេដែរ ដើម្បីធានាជីវភាពរស់នៅ ឲ្យសមរម្យ មិនខ្វះមុខខ្វះក្រោយ ។ ប៉ុន្តែបុរសខ្លះ អាចមានខ្ទង់សន្សំផ្ទាល់ខ្លួន មិនឲ្យភរិយាដឹង ដូចជាលាក់ទុក ក្នុងទីកំបាំង ភ្នែកឬបើក គណនីសន្សំនៅធនាគារ ឬធ្វើលិខិតស្នាម លាក់បាំងចំណូលរបស់ខ្លួន ដើម្បីឲ្យភរិយាទុកចិត្ត ...។

៨- លួងលោម ឲ្យភរិយាទន់ចិត្តដើម្បីគេចទៅសប្បាយ

ដើម្បីផ្តល់កិត្តិយស និងផ្តល់ភាពក្រែងចិត្តចំពោះភរិយា បុរសតែងសុំយោបល់ឬការ អនុញ្ញាតពីភរិយា នៅពេលចង់ ធ្វើអ្វីមួយ ប៉ុន្តែគេដឹងថា ការសុំអនុញ្ញាតពាក្យ សម្តីច្បាស់ជាមិនទាន់ គ្រប់គ្រាន់ឡើយ គេនឹងខិតមក ជិតភរិយា បោះរង្វង់ដៃទៅក្រសោប កាយភរិយា រូចចាប់ផ្តើមប្រលោម រហូតដល់ភរិយា ទន់ចិត្ត និងយល់ព្រម ឬអាចថែមដោយពាក្យអង្វរថា “កុំយប់ជ្រៅពេកណា! អូននៅចាំផ្លូវ” ....៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល