ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក មានជំនឿជាក់អោយដឹងថា Hafiz Saeed Khan ដែលជាមេដឹក នាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននោះ បាន ស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារ ពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋ អាមេិរកកាលពីខែមុន ។

ឆ្នាំកន្លងទៅនេះ ភ្នាក់ងារស៊ើបអង្កេតអាហ្វហ្គានីស្ថានអោយដឹងថា ខ្លួមានជំនឿជាក់ថា Saeed Khan បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯ ភាគខាងកើតខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន ។ ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ទទូចឲ្យដឹងថា មេដឹកនាំរបស់ខ្លួន គឺគេចផុតពីការសម្លាប់ អំឡុងការ វាយប្រហារលើកនោះ ពោល ISIS បញ្ជាក់ថា អត់ខ្វល់ នឹងការលើកឡើងព្រោះមេដឹកនាំរបស់ខ្លួន នៅមានជីវិតនៅឡើយ។

ថ្ងៃសុក្រម្សិលមិញនេះ អាមេរិកអោយដឹងថា មេដឹកនាំ ISIS រូបនោះ ត្រូវបានសម្លាប់បាត់ទៅហើយ ក្រោយមានការវាយប្រហារថ្មីមួយ ដោយយន្តហោះគ្មានមនុស្សបើក នៅឯស្រុក Nangarhar កាល ពីថ្ងៃទី ២៦ កក្កដា។ គួរបញ្ជាក់ថា ការវាយប្រហារ ៣ថ្ងៃដោយយន្តហោះគ្មានមនុស្សបើក ត្រូវបាន ធ្វើឡើង ក្រោយពី ISIS ធ្វើការវាយប្រហារអត្តឃាត នៅប្រទេស អាហ្វហ្គានីស្ថានដោយបានសម្លាប់ មនុស្សដល់ទៅ ៨០នាក់ របួស ២០នាក់ អំឡុងហ្វូងបាតុកម្ម នៅទីក្រុង កាប៊ុល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី