មុនពេលក្លាយជាមនុស្សពេញសិទ្ធិរបស់ Microsoft បុគ្គលិក Nokia នៅជ្រលងភ្នំ Silicon បាននាំគ្នា
ទៅជួបជុំក្នុងហាងមួយ ដើម្បីនិយាយពាក្យលា ចំពោះក្រុមហ៊ុនដែលពួកគេធ្លាប់បានប្រឹងប្រែងធ្វើ
ការ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

ពិធីជប់លៀងចុងក្រោយរបស់បុគ្គលិក Nokia (រូប ៖ John Kneeland)

ក្នុងថ្ងៃធ្វើការចុងក្រោយ (ថ្ងៃទី ២៤ កន្លងទៅ (អាមេរិក)) ក្រោមឈ្មោះមនុស្សរបស់ Nokia ក្រុម
បុគ្គលិករបស់ក្រុមហ៊ុននេះ នៅជ្រលងភ្នំ Silicon បាននាំគ្នាទៅជប់លៀងជាលើកចុងក្រោយ មុន
នឹងនិយាយពាក្យលា។ បុគ្គលិកជាច្រើន ថែមទាំងបានសម្ដែងនូវអារម្មណ៍របស់ខ្លួន នៅលើ
បណ្ដាញសង្គម។

ចែករំលែក នៅលើ blog របស់ខ្លួន លោក John Kneeland ដែលជាអគ្គនាយកផ្នែកផលិតផល
និងអភិវឌ្ឍកម្មវិធី របស់ Nokia សរសេរថា ៖ “ថ្ងៃស្អែក ខ្ញុំនៅតែជាបុគ្គលិករបស់ Nokia ហើយនៅ
តែជា Nokia ក្រោមកំដៅរបស់ California ។ ប៉ុន្ដែ មិត្តរួមការងាររបស់ខ្ញុំមួយចំនួន នឹងចាកចេញ។
ថ្ងៃនេះ យើងបានចែករំលែកអ្វីទាំងអស់ ជាមួយគ្នា។ ចំណែកស្អែកឡើង នឹងលែងមានអ្វីទៀត
ហើយ ក្រៅតែពីអនុស្សាវរីយ៍”។

កាលពីថ្ងៃទី ២៥ Microsoft ប្រប្រាស់ថា សម្រេចបាននូវបែបបទចុងក្រោយនៃការទិញយក
ស្ថាបនឧបករណ៍ចល័ត Nokia បន្ទាប់ពីរៀបចំ ក្នុងរយៈបេល ៧ខែកន្លង។ យោងតាម Bloomberg
តម្លៃពិតដែល Microsoft ត្រូវចំណាយទៅលើ Nokia អាចខ្ពស់ជាង ៧,៥ពាន់លានដុល្លារ ដែល
ធ្លាប់ត្រូវបានប្រកាស កាលពីខែកញ្ញា ឆ្នាំទៅ។ បុគ្គលិក Nokia ប្រហែល ៣០០០០នាក់ នឹងត្រូវ
បានបញ្ជូនទៅកាន់ Redmond, Washington ជាការិយាល័យកណ្ដលរបស់ Microsoft ។ ក្រោយពី
បានបញ្ចូលគ្នា ផ្នែកទូរស័ព្ទរបស់ Nokia នឹងត្រូវបានប្ដូរឈ្មោះទៅជា Microsoft Mobile ។

ប្រការខាងលើនេះ បានបណ្ដាលឱ្យបុគ្គលិក Nokia ជាច្រើន មានការស្ដាយស្រណោះក្រុមហ៊ុន
របស់ខ្លួន ក្នុងនោះ ក៏មានលោក John Kneeland ។ បុរសរូបនេះ ថ្លែងថា Nokia ផ្ដល់ឱកាសដល់
គាត់ ដើម្បីបញ្ចេញស្នាដៃ បន្ទាប់ពី HP បានដួលរលំ។ ហើយក្រោយមក John Kneeland ក៏
ទទួលបានជោគជ័យ។

ផ្ទុយពីការស្ដាយស្រណោះ បុគ្គលិកមួយចំនួនរបស់ Nokia នៅតែរក្សាភាពជឿជាក់ក។ Chris
Hollis ដែលជាអគ្គនាយកផ្នែកឃោសនាការរបស់ Nokia បានសរសេរនៅលើបណ្ដាញ Twitter
ដោយបង្ហាញអំពីភាពរំភើប ពេលជិតបានក្លាយជាសមាជិករបស់ Microsoft ។ យ៉ាងនេះក្ដី លោក
ក៏នៅតែមានអារម្មណ៍ស្រណោះ ចំពោះ Nokia ។

លោក Chris Hollis សរសេរនៅលើទំព័រ Twitter របស់ខ្លួន

ទំព័រ Bloomberg ឱ្យដឹងថា Nokia កំពុងវាយតម្លៃឡើងវិញនូវយុទ្ធសាស្ដ្រសម្រាប់អនាគត់នៃ
ក្រុមហ៊ុន នៅពេលលែងមានផ្នែកទូរស័ព្ទ។ ក្រោយការទិញដូរជាមួយ Microsoft ប្រាក់ចំណូល
៩០% របស់ Nokia នឹងបានមកពីប្រព័ន្ធស្ថានិយមូលដ្ឋាន (base station) ជាផ្នែកមួយរបស់ស្ថាបន
ព័ត៌មានចល័ត GSM, អង់តែន, ឧបករណ៍បណ្ដាញផ្សេងៗ ក៏ដូចជាសេវាកម្មទាក់ទិននឹងក្រុមហ៊ុន
អ៊ិនធឺរណិត។ ក្នុងផ្នែកនេះ Nokia នឹងប្រជែងជាមួយ Ericsson (ស៊ុយអ៊ែត) , Alcatel-Lucent
(បារាំង) និង Huawei (ចិន)។ ក្រៅពីនេះ Nokia ក៏នៅមានផ្នែកផែនទីឌីជីថល និងផ្នែកគ្រប់គ្រង
ប័ណ្ណប៉ាតង់។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mobile88/Bloomberg