នាយធូ បានអង្គុយចាំថែទាំប្រពន្ឋ នៅមន្ទីរពេទ្យ ដែលកំពុងឈឺធ្ងន់ ។ ពេទ្យបានប្រាប់ថា ជំងឺប្រពន្ឋរបស់នាយ មិនអាចរស់បានយូរឡើយ នឹងត្រូវស្លាប់នៅឆាប់ៗនេះ។ ចំណែកប្រពន្ឋរបស់គេ ក៏បានដឹងច្បាស់ដែរពីរឿងនេះ។ ដោយមិនអស់ចិត្តមុន នឹងត្រូវស្លាប់ ប្រពន្ឋនាយធូ ក៏ដាច់ចិត្តព្រមសារភាព ពីកំហុសរបស់ខ្លួនដោយប្រាប់ទៅប្តី ដោយសំឡេងខ្សាវៗថា៖

ប្រពន្ឋ៖ បងសម្លាញ់ ! ខ្ញុំប្រហែលស្លាប់ បិទភ្នែកមិនជិតទេ បើមិនបានសារភាពប្រាប់បងរឿងមួយ។
នាយធូ៖ កុំប្រឹងនិយាយពេក សម្ងំដេកយកកម្លាំងទៅអូន!
ប្រពន្ឋ៖ អត់ទេ! អូនត្រូវតែ សារភាពប្រាប់ពីកំហុសទាំងប៉ុន្មាន ប្រាប់បង ទាំងអស់ថ្ងៃនេះ!
នាយធូ៖ រឿងអ្វីទៅ?
ប្រពន្ឋ៖ រឿងនេះអូនលាក់ជាច្រើនឆ្នាំហើយ អូនលួចមានសហាយជាមួយប្រុសផ្សេងក្បត់បង ។
នាយធូ៖ មិនបាច់ប្រាប់ទេ បងក៏បានដឹងរឿងនេះច្បាស់ ជាយូរមកហើយដែរ! មូលហេតុនេះហើយ ដែលធ្វើអោយបងដាក់ថ្នាំបំពុល អោយអូនឯងត្រូវមកដេកមន្ទីរពេទ្យរង់ចាំថ្ងៃស្លាប់នេះឯង ។
ប្រពន្ឋ៖ ពុទ្ឋោ!!!