ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ដែលជា ថ្ងៃបុណ្យសែនក្បាលទឹករបស់ជនជាតិចិន
បានបង្កឲ្យមាន គ្រោះអគ្គិភ័យចំនួន២កន្លែងហើយ បណ្តាលមកពីភ្លើងទានធូបសែនកុងម៉ា តែ
មិនបានបង្កឲ្យមានការខូចខាតធ្ងន់ ធ្ងរនោះទេ ព្រោះត្រូវបានពន្លត់ទៅវិញទាន់ពេលវេលា។

ហេតុការណ៍ទី១ បានកើតឡើងនៅម៉ោង៩ព្រឹក នៅផ្ទះសំណាក់ ហេង ហេង តាមបណ្តោយផ្លូវ
ព្រះមុនីវង្ស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលមកពីម្ចាស់ផ្ទះដុត
ទៀនធូបសម្រាប់ សែនកុងម៉ា ក្នុងបន្ទប់ជាន់ទី១ ហើយចុះមកក្រោម។ លុះមួយសន្ទុះក្រោយមក
ទើបមាន ឲ្យអណ្តាតភ្លើងឆាបឆេះ ឡើងតែម្តង។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន និងនគរបាល ការិយាល័យពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានឲ្យ
រថយន្តពន្លត់អគ្គិ ភ័យចេញទៅអន្តរាគមន៍ភ្លាមៗផងដែរ ដោយសារភ្លើងទើបផ្តើមឆេះនោះ ម្ចាស់ផ្ទះ
សំណាក់បាញ់ពន្លត់ដោយខ្លួន ឯងអស់ទៅវិញទៅ។

មួយករណីទៀត បានកើតឡើងនៅម៉ោងប្រមាណជា ១០ និង៤៥នាទីថ្ងៃដដែល លើផ្ទះលក់ទូរស័ព្ទ
មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៨២ ទល់មុខហាងលក់នំអប្សរា ក្នុងសង្កាត់ផ្សារអូរឬស្សី
ទី២ ខណ្ឌ៧មករា ដែល មូលហេតុក៏បណ្តាលមកពីការអុជធូបសែនកុងម៉ាដូចគ្នាដែរ។

ក្រោយកើតហេតុភ្លាមៗ ក្រុមកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន ក៏បានចេញអន្តរា
គមន៍ភ្លាមៗ ផងដែរ តែរហូតដល់ម៉ោង ១១ភ្លើងមិនទាន់រលត់នៅឡើយទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល