CamNews

យ៉ុង ច័ន្ទកណ្ណិកា រងការជេរប្រមាថធ្ងន់ ពី Fan ក្នុង Facebook

ភ្នំពេញ៖ តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់ ពីសំណាក់ Fan របស់ពួកនាង នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook យ៉ាងចាស់ដៃ ដោយប្រើពាក្យសម្តី ជេរប្រមាថអសុរោះជាច្រើន ទៅលើពួកនាង ប៉ុន្តែគេមិនបានលើកឡើង ពីហេតុផលច្បាស់លាស់ឡើយ ជុំវិញមតិរិះគន់ធ្ងន់ៗនេះទេ ។

ថ្មីៗនេះ មាន Fan ក្នុង Facebook របស់តារាចម្រៀង សំឡេងផ្អែម អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ដែលមាន ឈ្មោះថា "Laka Bodo" បានរំលេចសារជេរ ប្រមាថខ្លាំងៗ ទៅលើតារាចម្រៀង ២ដួង គឺអ្នកនាង កណ្ណិកា និង អ្នកនាង កែវ ច័ន្ទសម្ផស្ស ដែលពួកគេជា បងប្អូនជីដូនមួយនឹងគ្នា យ៉ាងចាស់ដៃ ដោយនារីអនាមិកម្នាក់នោះ បានសរសេរសារជេរ ប្រមាថខ្លាំងៗ បង្ហាញជាសាធារណៈ។

បន្ទាប់ពីមានការលេចឮ បែបនេះ បានធ្វើឲ្យតារាចម្រៀង រាងតូចច្រឡឹង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា នៅស្ងៀមមិនបានឡើយ ក៏ប្រញាប់ចេញមុខបង្ហាញសារ ឆ្លើយឆ្លងជាមួយនារី អនាមិកម្នាក់នោះ ភ្លាមៗដោយនាង បានសរសេរសារ បែបបញ្ចើចបញ្ចើរថា " laka Bodo អរគុណ ដែល comment មក ។ ចង់សួរអ្នកថា បើគេជេរអ្នក ឬជេរបងប្អូន ម៉ែថា មីរលួយវ៉ល់ មីស្រីខូច តើអ្នកមានអារម្មណ៍យ៉ាងណាដែរ?? ជេរគេវិញ ឬក៏ស្ងៀមឲ្យគេជេរទាំង អ្នកមិនមែនជាមនុស្ស ដូចគេជេរចឹង??" ។

នាងបានសរសេរ បន្តទៀតថា " ខ្ញុំដឹងថាអ្នកស្គាល់ខ្ញុំ ព្រោះខ្ញុំជាតារា តែខ្ញុំមិនដែលស្គាល់អ្នកទេ ព្រោះអ្នកជាមនុស្សធម្មតា នេះហើយ ជាចំណុលពិសេស ដែលអ្នកមិនអាចធ្វើដូចខ្ញុំបាន ខ្ញុំធើ្វម៉េចដឹងថា អ្នកមិនរលួយវ៉ល់ហ៎?? តែពេលនេះ សម្ដី អ្នករលួយវ៉ល់ជាងខ្លួន របស់អ្នកទៀត.. ប្រហែលជាមុខអាក្រក់ណាស់ហើយ បានមិនក្លាហានដាក់រូបក្នុង profile!! អ្នកថាខ្ញុំគ្មានខួរគិត តែបើអ្នកមានខួរគិត អ្នកមែន(មិន)មកប្រើភាសាឆ្កែមកព្រួស ដោយមិនដឹង មូលហេតុ និងគ្មានការពិចារណា ដូចមនុស្សមិនបានរៀនសូត្រ ចឹងទេ!!" ។

បើទោះបីជាតារាចម្រៀង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបង្ហាញសារប្រតិកម្ម ដោយមិនសំចៃដៃ ក៏ដោយតែតារាស្រីរូបនេះ មិនបានដឹងទេថា ម្ចាស់ Profile ដែលរំលេចសាររិះគន់ នាងនោះ ជាអ្នកណាឡើយ ព្រោះថានារីម្នាក់នោះ មិនបានយករូបពិត នាងបង្ហោះ។ ម្យ៉ាងទៀត តារាស្រីរូបនេះ ក៏មិនបានបង្ហើបថា ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើនារីអនាមិកនោះទេ ដោយសារតែនាងអះអាងថា មិនបានស្គាល់នារីម្នាក់ នោះឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល