ភ្នំពេញ៖ ក្រោយពីចំណង អាពាហ៍ពិពាហ៍របស់ តារាសម្តែង និងតារាចម្រៀងល្បីឈ្មោះលោក យ៉ែម សំអូន និងភរិយា រូបស្អាត អ្នកនាង យ៉ាន លីនដា បានសម្រេចចិត្តចែកផ្លូវដើរ រហូតដល់ភាគីខាងភរិយា ប្រកាសក្តែងៗថា សុំលែងលះ ជាមួយស្វាមី និងរៀបចំអូសវ៉ាលីស ទៅរស់នៅជាមួយកូនស្រី បណ្តូលចិត្ត នៅឯប្រទេសអូស្ត្រាលី ចោលប្ដីឲ្យនៅ ស្រុកខ្មែរ ម្នាក់ឯងទាំងគ្មានអាឡោះអាល័យ ។ រហូតមកដល់ពេលនេះ មានរយៈពេលជិត៥ខែហើយ គេសង្កេត ឃើញថា រឿងរ៉ាវទាំងអស់ បានស្ងប់ស្ងាត់ទៅវិញ ហើយចំណែក លោក យ៉ែម សំអូន ក៏បដិសេធន៍មិនផ្តល់ បទសម្ភាសន៍ ឬនិយាយពីរឿងគ្រួសារ តទៅទៀតដែរ។

មួយរយៈពេល ដែលភរិយារូបស្អាត អ្នកនាង យ៉ាន លីនដា ចាកចេញពីស្រុកខ្មែរ ទៅរស់នៅជាមួយកូនស្រីឯនាយ សមុទ្រនោះ គេសង្កេតឃើញថា នាងហាក់មិនមានការខ្វាយខ្វល់ឬ ក៏បង្ហាញសញ្ញាណវិលមករកស្វាមីវិញឡើយ ជារឿយៗ នាងតែងតែបង្ហាញសារ រៀបរាប់ពីអារម្មណ៍ខ្លួន ដែលមិនអាចវិលមកផ្តើមសាជាថ្មី ជាមួយស្វាមី ព្រោះតែក្តី ឈឺចាប់ វាមានពេញបេះដូង មិនអាចរសាយបានឡើយ។ ជីវិតប្តីប្រពន្ធរបស់ពួកគេទាំងពីរនាក់ ក៏បានប្រើប្រាស់ជីវិត រស់នៅ ដោយឡែកពីគ្នារៀងៗខ្លួន មិនខ្វល់ខ្វាយ ពីក្រសែភ្នែកមហាជនទេ ដោយបន្សល់ទុកត្រឹមតែ ភាពស្រពិច ស្រពិល និងការរង់ចាំអ៊ុតមើល ព័ត៌មានបន្ត ថាតើប្តីប្រពន្ធអ្នកសិល្បៈ ដែលធ្លាប់ជាប់ឈ្មោះជាស្វាមីភរិយាគំរូនេះ បន្តដើរផ្លូវរួមរស់ ជាមួយគ្នាទៀត ឬយ៉ាងណា?

ពាក់ព័ន្ធនឹងចម្ងល់នេះ គេហទំព័រ LookingTODAY បានជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយតារាប្រុសរូបសង្ហា ដែល កំពុងតែជាប់មន្ទិលសង្ស័យថា ស្រលាញ់ប្រុសដូចគ្នា លោក យ៉ែម សំអូន ជុំវិញរឿងនេះ ដោយលោកបានថ្លែងប្រាប់ យ៉ាងខ្លីថា « បាទ..! អ្វីៗខ្ញុំសូមមិននិយាយ រឿងគ្រួសារទៀតទេ ពេលនេះខ្ញុំចង់ប្រាប់ថា មានតែពេលវេលាទេ ជាអ្នក បង្ហាញ ជាអ្នកកំណត់ អ្វីដែលខ្ញុំបានដឹង គឺពេលនេះ ខ្ញុំបានធ្វើគ្រប់យ៉ាងល្អបំផុត សម្រាប់ខ្លួនឯង ហើយខ្ញុំក៏ដឹងថា ខ្លួនឯងកំពុងធ្វើអ្វីដែរ ..» ។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មាន រសើបថា គូស្វាមីភរិយាមួយគូ ដែលធ្លាប់ត្រូវមហាជន ដាក់ងារឲ្យថា ជាគូស្នេហ៍គំរូ ក្នុងវិថីសិល្បៈ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះ ជាមួយគ្នាយ៉ាងតឹងសរសៃក រហូតដល់ប្រើអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ ដោយលោកបានវាយដំ ភរិយារូបស្អាត រហូតដល់ភ្លាត់ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួសត្រង់ឆ្អឹង ដងកាំបិត ដោយសារតែភ្លើងប្រចណ្ឌ ខុសទំនងរបស់ភរិយា នាង លីនដា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល