ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ ក្មេង ប្រុស ជនជាតិម៉ូស្លឹមម្នាក់ដែលមានឈ្មោះ ថា Ahmed Mohamed និងមានវត្តមានមកពីរដ្ឋ តិចសាស់ សហរដ្ឋ អាមេរិក ធ្លាប់ទទួលរងនូវការ យល់ច្រឡំធំ ផលិតនាឡិកាច្នៃ ថាជាគ្រាប់បែកនោះ រូបគេ នឹង បំ លាស់ទីទៅរស់នៅ ក្នុងប្រទេស ហ្គាតា ជាមួយនឹងក្រុមគ្រួសាររបស់គេ តើមូលដ្ឋានអ្វី អោយពិត ប្រាកដ បានជាតម្រូវអោយផ្លាស់ទី លំនៅ ?

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យុវសិស្ស Ahmed សម្រេច ទទួលយកអាហាររូបករណ៍ពី មូលនិធី ប្រទេស ហ្គាតា សម្រាប់ ការអប់រំ វិទ្យាសាស្រ្ត និង ការ អភិវឌ្ឍន៍សហគមន៍ ឬ Qatar Foundation for Education, Science and Community Development ។ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ៖ យុវសិស្ស រូបនេះ បានចួលជួបសម្តែងការគួរសម ដោយផ្ទាល់ ជា មួយនឹងបេក្ខភាពសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅឯសេតវិមាន នារដ្ឋធានីវ៉ាស៊ិនតោន អំ ឡុងថ្ងៃច័ន្ទដើមសប្តាហ៍កន្លងទៅនេះ ។

ជាមួយនឹងប្រធានបទក្តៅ ភ័នច្រឡំធំ ចាប់ឃាត់ខ្លួនយុវសិស្សរូបនេះពាក់ព័ន្ធនឹងការផលិតនាឡិកា ច្នៃថាជាគ្រាប់បែកបំផ្ទុះនោះ នាំអោយមានភាពល្បីល្បាញជាខ្លាំង នៅលើបណ្តាញសង្គម ទូទាំង ពិ ភពលោក ។ មានការលើកឡើង ដោយដាក់បន្ទុកស្តីបន្ទោស ការចាប់ឃាត់ខ្លួន ខាងលើនេះ ថាជា ការរើសអើង ពូជសាសន៍ សាសនា ពណ៌សម្បុរ យុវសិស្ស វ័យ ១៤ ឆ្នាំ ឈ្មោះ Ahmed ប៉ុន្តែ ងាកក្រ ឡេកទៅមើលក្រុមមន្រ្តីប៉ូលីសមានសមត្ថកិច្ចនៅរដ្ឋ តិចសាស់ ច្រាន ចោល និងលើកឡើងអោយ ដឹងថា ៖ ពួកគេធ្វើយ៉ាងដូច្នេះ មិនមែនផ្នត់គំនិត រើសអើងពូជសាសន៍ ប៉ុន្តែ គិតគូរសុវត្ថិភាពបណ្តា សិស្សានុសិស្សជាសំខាន់ ។ មូលនិធិ ហ្គាតា ឬ The Qatar Foundation គឺផ្តល់ ជូនអាហាររូបករណ៍ ពេញលេញ សម្រាប់ថ្នាក់ឧត្តមសិក្សា ដល់ Ahmed ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី