ភ្នំពេញ៖ កញ្ញា ដួង ស្រីពេជ្រ ជាតារាសម្តែងស្រីវ័យក្មេង រូបស្រស់សោភា កាលពីពេលថ្មីៗនេះ ត្រូវបានអ្នក និយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook បាននាំគ្នា Share រូបរបស់នាងពីមួយទៅមួយ រិះគន់ទៅលើនាង មិនសំចៃមាត់ ក្រោយពីនាងបានលេច វត្តមានជាសាធារណៈ ជាមួយឈុតសិចស៊ី បញ្ចេញសាច់ដើមទ្រូងទ្រលក់ ទ្រលន់ មិនប្រណីដៃ ។

ជាការពិតណាស់ ទម្រាំតែបានក្លាយខ្លួន ជាតារាមួយដួង មានភាពលេចធ្លោ មានកេរ្តិ៍ឈ្មោះឈ្បីល្បាញ ក្នុងវិថីសិល្បៈ មិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលអ្នកសិល្បៈ ស្ទើរតែទាំងអស់ មានការភ័យខ្លាចមិនចង់ជួបនោះ គឺការប៉ះទង្គិច ជាមួយការរិះគន់ និងរឿងអាស្រូវ ព្រោះថារឿងនេះ អាចធ្វើឲ្យពួកគេ បាត់ប្រជាប្រិយភាព យ៉ាងគំហុក។ តួយ៉ាងដូចជា តារាសម្តែងស្រីវ័យក្មេង កញ្ញា ដួង ស្រីពេជ្រ នាពេលកន្លងមក ធ្លាប់បានរក្សាកេរ្តិ៍ឈ្មោះ មិនឲ្យប៉ះពាល់និងរឿងអាស្រូវឡើយ តែអ្វីដែលនាងខ្លាចរអានោះ បានកើតឡើងលើនាង ដោយកាលពីពេល ថ្មីៗនេះ នាងបានទទួលរងព្រនង់ ការរិះគន់មិនសំចៃមាត់ ដោយក្នុងនោះ មានអ្នកខ្លះបាន ជេរប្រមាថ នាងនូវពាក្យ អសុរោះមួយចំនួនទៀតផង ។

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook គេសង្កេតឃើញថា មានអ្នកលេងបណ្តាញនេះជាច្រើន បាននាំគ្នាយករូបនាងបង្ហោះ ពាសពេញហើយធ្វើការរិះគន់ ដោយប្រើពាក្យសម្តី អសុរោះប្រមាថនាង ថាជាស្រីលក់ខ្លួន និងជាស្រីគ្មានការខ្មាស់អៀនជាដើម បន្ទាប់ពីទស្សនិកជនបានឃើញ ការស្លៀកពាក់តុបតែងខ្លួន បែបជានារីសិចស៊ីបញ្ចេញសាច់ ដើមទ្រូង យ៉ាងចាស់ដៃរបស់នាង ខណៈដែលនាងបានទៅចូលរួមខួបកំណើតរបស់ លោក ម៉ាដូណា កាលពីយប់ថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ ។

ទាក់ទងទៅនឹងការរិះគន់មិនសំចៃដៃ របស់អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook នេះគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែង កញ្ញា ដួង ស្រីពេជ្រ បានទេ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល