(ភ្នំពេញ)៖ តារាឯកតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតកញ្ញាឯកពិភពលោក កញ្ញាឯក ហេង ចន្ថា បានបញ្ចេញសារធ្ងន់ៗ សំដៅដល់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ថា ការមិនផ្ដល់ទិដ្ឋាការឲ្យនាង ដើម្បីបានចូលរួមប្រកួតក្នុងកម្មវិធី «MISS GRAND INTERNATION 2016» នៅសហរដ្ឋអាមេរិកជាលើកទី២ គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរចំពោះរូបនាង ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមួយ និងជាការបន្ទាបបន្ថោកតម្លៃ នៃការខិតខំប្រឹងប្រែងរបស់នាង និងក្រុមការងារផងដែរ។

កញ្ញាឯកឆ្នាំ ២០១៦ ហេង ចន្ថា បាននិយាយនៅក្នុងបណ្ដាញសង្គមរបស់នាងថា «កម្មវិធីប្រកួតបានចាប់ផ្តើម ក្រុមការងារបានត្រៀមលក្ខណៈ ទាំងសម្លៀកប្រចាំជាតិ ក៏ដូចជាឈុតរាត្រីសមោសរ ដ៏ស្រស់ស្អាត ប៉ុន្តែនាងខ្ញុំ ពុំមានឱកាសបានស្លៀកពាក់ ទៅវិញ។ នេះគឺជាការប្រមាថមួយដ៏ឆ្ងន់ធ្ងរ ជាការបន្ទាបតម្លៃ នៃការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែង នៃនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ គេមិនផ្តល់តម្លៃដល់យើងសោះឡើយ ចុងបញ្ចប់នៃកិច្ចសម្ភាសន៍ មន្រ្តីកុងស៊ុលនារីបានតបមកកាន់នាងខ្ញុំនូវចម្លើយ ដ៏ឈឺចាប់ថា "Sorry, I don’t give you" (សុំទោសខ្ញុំមិនអាច ជួយអ្នកបាន)..!» ។

កញ្ញា ហេង ចន្ថា បានបញ្ជាក់ទៀតថា «មន្រ្តីកុងស៊ុល បានចោទសួរ នៅសំណួរដដែល ដូចកាលពីលើកទី១ ដែលនាងខ្ញុំចូលសម្ភាសន៍ មន្រ្តីទូតដែលជាអ្នកបកប្រែ បានបញ្ជាក់ឲ្យនាងខ្ញុំដឹងថា គេបារម្ភខ្លាចផ្តល់ទិដ្ឋាការ ដល់នាងខ្ញុំ ហើយពេលទៅដល់សហរដ្ឋអាមេរិក បានចូលរួមកម្មវិធីប្រកួតរួចរាល់ នាងខ្ញុំនឹងមិនវិលត្រឡប់ មកកាន់មាតុភូមិកំណើតវិញ។ នាងខ្ញុំពិតជាតូចចិត្ត ដែលក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា១រូប ជាបេក្ខនារី តំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួត កម្រិតអន្តរជាតិ ប៉ុន្តែត្រូវបាន បដិសេធមិនឲ្យទៅ!»។

ទន្ទឹមគ្នានេះដែរ កញ្ញា ហេង ចិន្ថា ក៏បានបន្ថែមថា «គ្មានអ្វីនឹងថ្លែង ក្រៅពីទទួលយកនូវលទ្ធផលបដិសេធនេះ នាងខ្ញុំសូមអភ័យទោស ចំពោះបញ្ហាដែលបានកើតឡើង ដែលបានធ្វើឲ្យប្រជាជន កម្ពុជាខកចិត្ត។ សូមថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យនាងខ្ញុំ ចូលសម្ភាសន៍ជាលើកទី២។ សូមគោរពជូនពរលោក អ្នកប្រិយមិត្តគ្រប់ៗរូប!»។

ជាមួយគ្នានេះ តារាសម្តែងស្រីសម្បូររឿងអាស្រូវ មិនចេះចប់ហើយ អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះ ក៏បានបង្ហាញអារម្មណ៍ សោកស្តាយ បន្ទាប់ពីបានទទួលដំណឹងថា តារាឯកឆ្នាំ២០១៦ របស់កម្ពុជា កញ្ញា ហេង ចន្ថា មិនត្រូវបានស្ថានទូតសហរដ្ឋអាមេរិក ផ្តល់ទិដ្ឋាការចេញទៅប្រឡង ក្នុងកម្មវិធីប្រកួត នោះឡើយ។

ជាមួយការសោកស្តាយនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះភ្ជាប់ជាមួយ រូបភាពរបស់កញ្ញាឯកកម្ពុជា កញ្ញា ហេង ចន្ថា ថា« ខ្មែរមានឱកាសតែ គ្មានសំណាង គ្នាខំព្យាយាមលើកមុខមាត់ប្រទេស ទោះចូលរួមលក្ខណៈឯកជន ក៏គាត់ជាជនជាតិខ្មែរ ទៅតំណាងខ្មែរ មិនមែនតំណាងសាសន៍ផ្សេងទេ ពិតជាមិនយល់នូវមតិ និងហេតុផលមួយចំនួន នៃប្រជាជនខ្មែរ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង