គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយ វ័យ ៣០ឆ្នាំបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីជួបគ្រោះអកុសល ដ៏កម្រ ធ្លាក់ចូលទៅក្នុងជណ្តើរយន្ត ភ្លាមៗ បន្ទាប់ ពី លោកស្រីឈាន ជើងចេញពីជណ្តើរយន្ត រួចធ្លាក់ចូលទៅក្នុងនោះ បន្ទាប់ពីមានការបាក់រលំផ្ទាំងដែកជណ្តើរយន្តនៅ ពីមុខ ។ ហេតុការណ៍ គ្រោះថ្នាក់ដ៏កម្រមួយនេះ បានកើតឡើង នៅក្នុងហាងទំនើបមួយកន្លែង ក្នុង ទីក្រុង Jingzhou ខេត្ត Hubei ប្រទេសចិន ។

ឃ្លីបវីដេអូ ថតបាន គ្រោះថ្នាក់ជាក់ស្តែង វិនាទីស្រ្តីជាម្តាយ លោក ស្រី Xiang Liujuan ឈានជើង ចេញពីជណ្តើរយន្ត តែជាអកុសល បន្ទះក្តារដែក ជណ្តើរយន្ត នៅពីមុខនោះ ស្រាប់តែ បាក់រលំ ធ្វើ អោយលោកស្រី ដួលផុងជើងចូល ជាមួយនឹងវត្តមានកូនប្រុស តូចវ័យ២ ឆ្នាំ ។ ភ្លាមៗ ស្រ្តីជាម្តាយ បានប្រឹងរុញកូនមកផ្ទៃខាងលើ ខណៈមានវត្តមានបុគ្គលិកផ្សារទំនើបជួយទាញ គេឡើងមកខាង លើបន្ថែមទៀត តែជាអកុសល ស្រ្តីជាម្តាយ ត្រូវបានម៉ាស៊ីន រមូល ទាញចូល ទៅ ខាងក្នុង ត្រឹមតែ មួយពព្រិចភ្នែក ។

ប្រភពសារព័ត៌មានក្នុងស្រុក ប្រទេសចិន បន្ថែមអោយដឹងថា ៖ ស្រ្តីជាម្តាយ រួមនឹង កូនប្រុស តូច វ័យ ២ ឆ្នាំ គឺដើរផ្សារជាមួយនឹងបុរសជាឪពុក និងជាសា្វមី ប៉ុន្តែវិនាទីកើតហេតុ នោះ បុរសជាស្វាមី នារីជនរងគ្រោះ គឺដើរឡើងជណ្តើរយន្ត តាមពីក្រោយ។ ភ្លាមៗ អំឡុងពេល កើត ហេតុ លោកពិត ជាមិនអាចរត់ភ្លាមមកដល់ ជណ្តើរយន្តជាន់ ទី ៥ បាននោះទេ។ រយៈពេល ៤ ម៉ោងក្រោយ សព ស្រ្តីជាម្តាយរូបនេះ ត្រូវបានទាញយកមកវិញ ។ មានជំនឿជាក់អោយដឹង ថា រស័រ រលុង ដែលជា ហេតុនាំអោយមានគ្រោះថ្នាក់ បាក់រលំ ផ្ទាំងដែកជណ្តើរយន្តយ៉ាងដូច្នេះ ៕

<object width="474" height="406" data="http://www.youtube.com/v/AkgfYUC8e2o&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/AkgfYUC8e2o&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា