CamNews

ក្រុម Lazio ឡើងមកលេង Champions League ក្រោយខកខាន ១៣ ឆ្នាំ

រ៉ូម៖ ក្រុមបាល់ទាត់ Lazio បានដណ្តើមយកកៅអី ក្នុងក្របខ័ណ្ឌ Champions League ក្រោយអវត្តមានរយៈពេល ១៣ ឆ្នាំ។ ក្រោយពីការវា​យបកយកឈ្នះ ក្រុម Cagliari ២-១ ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែកក្កដា បន្ទាប់ពីការប្រកួតចំនួន ៥ លើកដោយមិនទទួលបានជ័យជម្នះសោះ។

ជាមួយនឹងការប្រកួតនៅសល់ ៣ ប្រកួតទៀត Lazio នៅតែមានឱកាស (គិតតាមក្បួនគណិតវិទ្យា) អាចនឹងធ្វើអោយនាំក្រុម Juventus​ រង្គោះរង្គើរ ដោយ Juventus​ ដែលបានចាញ់ ២-១ នៅ Udinese កាលពីថ្ងៃព្រហស្បតិ៍ និងមាន ៨០ ពិន្ទុដដែល។

ក្រោយចប់ការប្រកួត កីឡាករ ខ្សែរប្រយុទ្ធ Ciro Immobile និយាយថា៖ “ខ្ញុំសប្បាយចិត្ត វាជាពេលដែលយើង អបអរដល់គោលដៅសំខាន់មួយ សម្រាប់យើង ដែលយើងទទួលបាន ទោះបីយើងនៅសល់ ៣ ប្រកួតទៀតក៏ដោយចុះ “។

កីឡាករ Ciro Immobile ក៏បានបញ្ជាក់ផងដែរថា៖ "យើងមានមោទនភាព ទោះបីមានការលំបាក ដែលយើងបានជួបប្រទះ បន្ទាប់ពីការបិទខ្ទប់ប្រទេស ដោយបញ្ហាជំងឺ  Covid 19 ក្តី នេះគឺជាអ្វី​ (Champions League)ដែល Lazio  មិនបានសម្រេចរាប់ឆ្នាំមកហើយ" ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel New Asia