CamNews

ប៉ែន ចំរ៉ុង ចូល​បំភ្លឺ​បន្ថែម ជុំវិញ​​បណ្ដឹង​​លែង​​លះ​ភរិយា ខណៈ​នាង ភិន សុដាលីស អវត្ត​មាន

​(ភ្នំពេញ)៖ តារាសម្ដែង និងពិធីករមានឈ្មោះល្បីទាំងការងារសិល្បៈ និងល្បីឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង និងមេធាវី បានចូលបំភ្លឺតាមការកោះហោះ របស់ព្រះរាជអាជ្ញា ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ខណៈអតីតភរិយាដែលកំពុងពពោះប៉ុនកញ្ជើ នាង ភិន សុដាលីស ត្រូវបានអវត្តមាន មិនបានមកចូលបំភ្លឺ ក្នុងសវនការ តាមការកោះហោះនេះទេ។

​ពិធីករលោក ប៉ែន ចំរុង អមដោយមេធាវី បានចូលទៅបំភ្លឺលើបណ្តឹងសុំលែងលះ ជាមួយភរិយាឈ្មោះ ភិន សុដាលីស នៅសាលាដំបូងរាជធានីភ្នំពេញ ជាសារថ្មីទៀត​។ ការចូលបំភ្លឺនៅព្រឹកនេះ គឺពុំមានតែវត្តមអ្នកនាងភិន សុដាលីស ចូលរួមទេ ។ ​

ពេលដើរចេញពីតុលាការ ពិធីករលោក ប៉ែន ចំរុង មិនបានផ្តល់បទសម្ភាសន៍ ពាក់ព័ន្ធ និងសំណុំរឿងលែងលះ របស់លោក​ដល់អ្នកសារព័ត៌មានឡើយ​​។​

សូមបញ្ជាក់ថា តារាសម្ដែង ​ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺលើកទី១ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦​នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។

ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ ​អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់​សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង។

គេនៅចាំបានថា កាលពីចូលបំភ្លឺលើកទី១ លោក ប៉ែន ចំរ៉ុង បាននិយាយថា លោក​ចូល​មក​តុលាការ​ពេល​នេះ​ គឺ​ដើម្បី​ប្តឹង​សុំ​លែងលះ​ភរិយា​ គឺ​ អ្នក​ស្រី​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វី​ដែលត្រូវ​​​និយាយទៀតទេ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង