ភ្នំពេញ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គិសនីកម្ពុជា បានថ្លែងថា តម្លៃអគ្គិសនីសម្រាប់កម្មករ កម្មការិនី នៅតាមផ្ទះជួល នឹងធ្លាក់មកនៅត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នក ដែលប្រើអស់ក្រោម ៥០គីឡូវ៉ាត់។

លោក កែវ រតនៈ បានថ្លែងយ៉ាងដូច្នេះថា «ឆាប់ៗនេះ អគ្គិសនីកម្ពុជា នឹងរៀបចំធ្វើម៉េចឲ្យបងប្អូន ដែលប្រើអគ្គិ សនីក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ នឹងត្រូវចុះមកនៅត្រឹមតែ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ដូច្នេះសង្ឃឹម ថា ក្នុងពេលឆាប់ៗខាងមុខនេះ បងប្អូនកម្មករ កម្មការិនី ក៏ដូចជាពលករ ទាំងអស់ ដែលមកធ្វើការក្នុងរាជធានីភ្នំ ពេញ ជួលបន្ទប់ ជួលផ្ទះគេនៅ នឹងទទួលបានការប្រើប្រាស់អគ្គិសនីមួយ ដែលធូរថ្លៃជាងពេលបចុប្បន្ន»។

លោក កែវ រតនៈ បានសម្តែងការរំពឹងទុកថា បងប្អូន កម្មករ កម្មការិនី និងពលករទាំងអស់ នឹងសប្បាយរីករាយ ពីការទទួលបានផលប្រយោជន៍ នៃការចុះតម្លៃអគ្គិសនី។

ការចេញមកថ្លែងបញ្ចុះតម្លៃអគ្គិសនីសម្រាប់កម្មករ កម្មការិនី របស់លោក កែវ រតនៈ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិនិត្យទៅលើតម្លៃអគ្គិ សនីនៅតាមផ្ទះជួល ដែលម្ចាស់ផ្ទះបានលក់ ក្នុងតម្លៃថ្លៃទៅឲ្យកម្មករ កម្មការិនី ដែលបានជួលផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីឫស្សីជ្រុំ នាខេត្តកោះកុង នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានមានប្រសាសន៍ថា អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រ សួងស្ថាប័ន អជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធ ចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករ ខ្ពស់ជាងតម្លៃដែលអគ្គិសនីកម្ពុជា លក់ឲ្យពួកគាត់ ជាហេតុធ្វើឲ្យការខំប្រឹងបង្កើតវារីអគ្គិសនី ផ្តល់ថាមពលមាន តម្លៃថោកជាងមុនហើយ តែបែរជាផលទាំងនោះ មិនបានទៅដល់កម្មករ-កម្មារិនី ទៅវិញ៕

<object width="500" height="350" data="http://www.youtube.com/v/9EZlv31cwJQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9EZlv31cwJQ&rel=1" /></object>

ផ្ដល់សិទ្ធដោយ ដើមអម្ពិល