រ៉ង់ហ្គូន៖ មនុស្សប្រមាណជា ១៤នាក់បានស្លាប់និង ៣៣នាក់ ផ្សេងទៀតត្រូវ ទទួលរងរបួស
ធ្ងន់ ក្នុងឧបទ្ទវ ហេតុ គ្រោះថ្នាក់ឡានក្រុង នៅក្នុងទីក្រុង តង់ហ្គូប ណៃប៊ុយតង់ រដ្ឋ រ៉ាឃីន ភាគ
ខាងលិចប្រទេស មីយ៉ាន់ម៉ា នេះបើតាមព័ត៌មាន ក្នុងតំបន់ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា
នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា រថយន្តក្រុងដឹងអ្នកដំណើរ ដែលមាន
ឈ្មោះថា អ៊ុង ថិតសារ ដែលបានធ្វើដំណើរពីរ៉ង់ហ្គូន ទៅកាន់ តំបន់ថាន់ឌ្វី ហើយបានធ្លាក់
ជ្រោះ ដែលមានជម្រៅ ៣៦ម៉ែត្រ តែម្តងកាលពីព្រឹក ថ្ងៃពុធ វេលាម៉ោង ១ និង ៣០នាទី នៅ
ម៉ោងសកល ដោយសារបញ្ហាផ្នែកម៉ាស៊ីន។

គួរបញ្ជាក់ថា អ្នករងរបួសទាំងនោះក៏រួមមានស្រ្តីចំនួន ៦នាក់ និង កុមារម្នាក់ ផងដែរ។ នេះបើ
យោងតាមការ ស្រង់សម្តីរបស់មន្រ្តីប៉ូលីសក្នុងតំបន់នោះ ហើយក៏បានបន្ថែមទៀតថា អ្នករង
របួសត្រូវបានបញ្ជូន ទៅមន្ទីពេទ្យ តង់ហ្គូប ដើម្បីធ្វើការព្យាបាលផងដែរ ៕

ផ្តល់សិទិ្ធដោយ៖ ដើមអំពិល