Apple ទើបតែត្រូវកាត់ទោសឲ្យសងប្រាក់ចំនួន 368 លាន USD ដោយសារតែបាន
រំលោភប័ណ្ណប៉ាតង់ក្នុងការប្រើប្រាស់ FaceTime ជា Application មួយដែលអនុញ្ញាត
ឲ្យធ្វើការហៅ Video Call តាមរយះទូរស័ព្ទដៃ។

ដើមបណ្តឹងដែល Apple ត្រូវសងជម្ងឺចិត្តនោះគឺ ក្រុមហ៊ុន Software សុវត្ថិភាព VirnetX។ តាម
ការសំរេចចុងក្រោយរបស់តុលាការនៅរដ្ឋ Texas, Apple បានរំលោភប័ណ្ណប៉ាតង់ 4យ៉ាងរបស់
VirnetX ហើយត្រូវបង់ប្រាក់ដើម្បីបានអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យា FaceTime របស់ VirnetX។

FaceTime របស់ Apple ដែលអនុញ្ញាតឲ្យធ្វើការ Video Call រំលោភប័ណ្ណប៉ាតង់របស់ VirnetX

ការដែលឈ្នះក្នុងការប្តឹងលើកនេះ VirnetX បានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការ
សំរេចរបស់តុលាការ និងកំណត់បានភាពសំខាន់ក្នុងការវិនិយោគ ក្នុងការបង្កើតប័ណ្ណប៉ាតង់របស់
ខ្លួន, លោក Kendall Larsen នាយកប្រតិបត្តិ និងជាប្រធាន VirnetX បានឲ្យដឹង៕

ដោយ៖ សិលា
ប្រភព៖ zng