CamNews

Justin Bieber បង្ហោះវីដេអូបញ្ចេញក្បាច់រាំ ជាមួយ Selena Gomez ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល

មុននេះមិនយូរប៉ុន្មាន Justin Bieber បានធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមួយ នៅពេល ដែលតារាចម្រៀងល្បីវ័យក្មេងម្នាក់នេះ បានបង្ហោះនូវវីដេអូ ដែលបានផ្តិតជាប់នូវទិដ្ឋភាពរូបគេ និងនាង Selena Gomez បញ្ចេញក្បាច់រាំ យ៉ាងរ៉ូមែនទិចជាមួយគ្នា នៅលើបណ្តាញសង្គម Instagram។​ វីដេអូ ទាំងពីរដែល Justin បានបង្ហោះនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ភ្លាមៗផងដែរ ពីសំណាក់ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ហើយក៏ត្រូវបានចែករំលែកតតៗគ្នា ពាសពេញអ៊ីនធឺណេត យ៉ាងឆាប់ រហ័សផងដែរ។

Justin Bieber បញ្ចេញក្បាច់រាំជាមួយ Selena Gomez

នៅក្នុងវីដេអូឃ្លីបទាំងពីរនេះ Justin និង Selena បានបង្ហាញចេញនូវក្បាច់រាំយ៉ាងសិចស៊ី ជាមួយនឹង បទចម្រៀង Ordinary People របស់អ្នកចម្រៀង John Legend។ អ្វីដែលពិសេសនោះគឺ អត្ថន័យនៃបទ ចម្រៀងនេះ និយាយអំពីគូស្នេហ៍មួយគូ បានជួបប្រទះនូវរឿងពិបាក ស្មុគស្មាញជាច្រើន ប៉ុន្តែពួកគេនៅ តែអាចផ្តល់នូវសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ជូនគ្នាបានដដែល។

Justin ឡើងឆាកតន្រ្តី ច្រៀងចម្រៀងផ្ញើជូន Selena

កាលពីពេលមុននេះ Justin ក៏បានបង្កឲ្យមានការចាប់អារម្មណ៍មួយផងដែរ នៅពេលដែលសុខៗរូបគេ ក៏បានលេចមុខនៅលើឆាកតន្រ្តី ឯព្រឹត្តិការណ៍ Scooter Braun Projects Sunday Funday Showcase នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិច។ តារាចម្រៀងវ័យ ២០ឆ្នាំរូបនេះ បានសម្តែង និងច្រៀងនូវបទ As Long As You Love Me ហើយមុននឹងច្រៀង Justin បាននិយាយថា "បទចម្រៀងបន្ទាប់នេះ គឺសម្រាប់ សង្សារដំបូងគេរបស់ខ្ញុំ"។ យោងតាមពាក្យសំដីនេះ មានមនុស្សមិនតិចឡើយបានយល់ឃើញថា​ Justin ច្រៀងបទចម្រៀងខាងលើនេះ គឺផ្ញើជូនដល់ Selena នេះឯង៕

<object width="500" height="400" data="http://www.youtube.com/v/IDgbuz-5rao&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/IDgbuz-5rao&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/HvGhNxMfGBE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HvGhNxMfGBE&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14