(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Health News បានឲ្យដឹងថា ក្រលៀនគឺជាផ្នែកដ៏សំខាន់មួយ នៃរាងកាយដែលវាមានតួនាទី ច្រោះឈាម ផលិតអ័រម៉ូន ស្រូបយកជាតិរ៉ែ ផលិតទឹកនោម បញ្ចេញជាតិពុល និងបញ្ចេញអាស៊ីត។ ហេតុដូច្នេះហើយ យើងគួរតែថែរក្សាវា ឲ្យបានល្អ។ ជាក់ស្តែងមានទំលាប់៣ យ៉ាង ដែលអាចផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រលៀនរបស់អ្នក ដោយអ្នកនឹកស្មានមិនដល់។

១. មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់៖
ក្រលៀនរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការច្រោះឈាម និងបច្ចេញជាតិពុល ព្រមទាំងបញ្ចេញកាកសំណល់ នៅក្នុងខ្លួនផ្សេងៗ។ នៅពេលដែលអ្នកមិនបាន ទទួលទានឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ជាតិពុលនៅក្នុងរាងកាយរបស់អ្នកនឹងកើនឡើង ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រលៀន។

២. ទទួលទានប្រៃខ្លាំងពេក៖
រាងកាយរបស់អ្នកត្រូវការសូដ្យូម ឬអំបិលដើម្បីឲ្យមានដំណើរការបានល្អ។ ជាមួយគ្នានេះដែរ ការទទួលទានប្រៃពេក អាចនាំឲ្យមានជំងឺលើសឈាម និងធ្វើឲ្យក្រលៀនរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ អ្នកមិនត្រូវទទួលទានជាប្រៃឲ្យលើសពី ៥ក្រាម ក្នុងមួយថ្ងៃនោះឡើយ។

៣. មិនត្រូវទទួលទានជាតិស្ករច្រើន៖
ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញថា អ្នកទទួលទានជាតិស្ករច្រើន អាចបង្កើតឲ្យមានជាតិប្រូតេអ៉ីននៅក្នុងទឹកនោម។ ការមានជាតិប្រូតេអ៉ីន នៅក្នុងទឹកនោម ជាសញ្ញាដែលធ្វើឲ្យយើងដឹងថា ក្រលៀនធ្វើការមិនប្រក្រតី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង